ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ពូទីន នៅតែចង់ដណ្តើមយកទឹកដី អ៊ុយក្រែន ភាគច្រើន (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅតែចង់ដណ្តើមយក ទឹកដីអ៊ុយក្រែនភាគច្រើន។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារចារកម្មអាមេរិក។

លោកស្រី Avril Haines នាយកនៃទីភ្នាក់ងារចារកម្មជាតិ បាននិយាយថា វាមានន័យថា សង្រ្គាមអាចអូសបន្លាយរយៈពេលយូរ។
កាលពីខែមីនា ទីក្រុងមូស្គូបានបង្វែរគោលដៅ ទៅដណ្តើមយកតំបន់ Donbas របស់អ៊ុយក្រែនវិញ បន្ទាប់ពីបរាជ័យក្នុងការវាយយកទីក្រុង កៀវ និងទីក្រុងផ្សេងៗទៀត។

លោកស្រី Haines លើកឡើងថា លោក ពូទីន នៅតែមានគោលដៅដដែល ដូចទៅនឹងគោលដៅដែលលោកមាននៅពេលចាប់ផ្តើមនៃជម្លោះ។ ប៉ុន្តែលោកស្រីនិយាយថា រុស្ស៊ីទំនងជាមិនអាចសម្រេចបាននូវគោលដៅនោះក្នុងពេលឆាប់ៗនេះទេ។
ចាប់តាំងពីបរាជ័យក្នុងការសម្រេចបាននូវគោលដៅដំបូងរបស់ខ្លួន ក្នុងការដណ្តើមយកទីក្រុង កៀវ, ប្រទេសរុស្ស៊ីបានផ្តោតលើការដណ្តើមយកទឹកដីនៅក្នុងតំបន់ឧស្សាហកម្ម Donbas ភាគខាងកើត ជាកន្លែងដែលលោក ពូទីន អះអាងថា អ៊ុយក្រែនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងអ្នកនិយាយភាសារុស្ស៊ី។

កងកម្លាំងរុស្ស៊ីបានទទួលជោគជ័យនៅទីនោះ ដោយថ្មីៗនេះបានកាន់កាប់ទីក្រុង Severodonetsk ប៉ុន្តែការវិវឌ្ឍន៍មានភាពយឺតយ៉ាវ ហើយកងកម្លាំងអ៊ុយក្រែនបានតស៊ូយ៉ាងខ្លាំងក្លា។
នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោកស្រីចាប់តាំងពីខែឧសភា លើការវាយតម្លៃចារកម្មរបស់សហរដ្ឋអាមេរិក, លោកស្រី Haines បានលើកឡើងថា ការលុកលុយរបស់រុស្ស៊ីនឹងអូសបន្លាយរយៈពេលយូរ ហើយថា រូបភាពនៅតែអាក្រក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សមាជិកណាតូ ថា មានតែការប្រយុទ្ធគ្នាលើសមរភូមិប៉ុណ្ណោះ ទើបអាចបញ្ចប់ជម្លោះនៅ អ៊ុយក្រែន បាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ