Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់ផ្ទុកគ្រាប់ធញ្ញជាតិ ៧០០០ តោន ចាកចេញពីកំពង់ផែ អ៊ុយក្រែន ហើយ

បានផុស

នៅ

មន្ត្រីដែលត្រូវបានតែងតាំងដោយទីក្រុងមូស្គូក្នុងតំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនានេះថា កប៉ាល់ផ្ទុកគ្រាប់ធញ្ញជាតិ ៧០០០តោន បានធ្វើដំណើរចេញពីកំពង់ផែ Berdyansk របស់ប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។

លោក Evgeny Balitski ប្រធានរដ្ឋបាល គាំទ្ររុស្ស៊ី បាននិយាយនៅលើ Telegram ថា “បន្ទាប់ពីការពន្យារពេលច្រើនខែ កប៉ាល់ពាណិជ្ជករទីមួយ បានចាកចេញពីកំពង់ផែពាណិជ្ជកម្ម Berdyansk ហើយ”។

មន្ត្រីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ី ថាបានលួចគ្រាប់ធញ្ញជាតិ “រាប់សែនតោន” នៅក្នុងតំបន់អ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ហើយលក់គ្រាប់ធញ្ញជាតិទាំងនោះ ប៉ុន្តែរុស្ស៊ីបានបដិសេធការអះអាងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អាមេរិក ថា ពូទីន នៅតែចង់ដណ្តើមយកទឹកដី អ៊ុយក្រែន ភាគច្រើន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម