ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ធ្វើដំណើរទៅ ហុងកុង លើកដំបូង ចាប់តាំងពីឆ្នាំ២០១៧
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅដល់ទីក្រុងហុងកុងហើយ នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនានេះ មុនព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួបលើកទី ២៥ នៃការដែលចក្រភពអង់គ្លេស ប្រគល់ទីក្រុងនេះ ទៅឲ្យប្រទេសចិន។

កាលពីអតីត ថ្ងៃខួបនៃការប្រគល់ ១កក្កដា តែងតែមានមនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មដោយសន្តិវិធី។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ អាជ្ញាធរកំពុងចាត់វិធានការដើម្បីលុបបំបាត់ការប្រឆាំងជាសាធារណៈ ចំពោះការគ្រប់គ្រងរបស់ចិន លើមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ក្នុងទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ និងការបង្ហាញខ្លួន របស់លោក ក្នុងអំឡុងព្រឹត្តិការណ៍គម្រប់ខួបនៅថ្ងៃសុក្រ គឺជាលើកទីមួយហើយ ដែលប្រធានាធិបតីរូបនេះ ធ្វើដំណើរចេញក្រៅ ចិនដីគោកចាប់តាំងពីការផ្ទុះជំងឺរាតត្បាត កូវីដ១៩។
ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់លោក ត្រូវបានរក្សាទុកជាសម្ងាត់ ប៉ុន្តែគេរំពឹងថា លោកនឹងបង្ហាញខ្លួននៅថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងហុងកុង ហើយទៅស្នាក់នៅក្នុងទីក្រុង សិនជិន នៃចិនដីគោក នាពេលយប់។

បន្ទាប់មក លោកត្រូវបានគេរំពឹងថា នឹងត្រលប់ទៅ ហុងកុងវិញនៅថ្ងៃសុក្រ សម្រាប់ព្រឹត្តិការណ៍រំលឹកខួបនៃការប្រគល់ទីក្រុង។
សន្តិសុខត្រូវបានរឹតបន្តឹងសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ដោយអាជ្ញាធរចង់ធានាថា នឹងមិនមានការតវ៉ាជាសាធារណៈ ប្រឆាំងមេដឹកនាំចិននោះទេ។
វិធានការរឹតបន្តឹងត្បិតជំងឺកូវីដ១៩ ក៏ត្រូវបានអនុវត្តផងដែរ សម្រាប់អ្នកដែលធ្វើដំណើរក្នុងក្រុមរបស់ប្រធានាធិបតី និងអ្នកនយោបាយដែលត្រូវជួបជាមួយលោកប្រធានាធិបតី។

អ្នកកាសែតក្នុងស្រុក និងអន្តរជាតិជាច្រើននាក់ ត្រូវបានបដិសេធផ្តល់ប័ណ្ណអនុញ្ញាត ឲ្យចូលយកព័ត៌មានក្នុងពិធីនេះ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ស៊ី ទៅកាន់អតីតអាណានិគមអង់គ្លេសមួយនេះ គឺនៅឆ្នាំ ២០១៧ ក្នុងពិធីស្បថចូលកាន់តំណែងរបស់មេដឹកនាំ លោកស្រី Carrie Lam៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ លោក ស៊ី ថ្កោលទោស បស្ចិមប្រទេស ចំពោះការដាក់ទណ្ឌកម្ម រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ