ព័ត៌មានអន្ដរជាតិ
អាមេរិក បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង តែលទ្ធផលខុស ការរំពឹងទុក
ដោយដកស្រង់សម្ដីពីមន្ត្រីមន្ទីរបញ្ចកោណ, សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ការបាញ់សាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងនៅរដ្ឋហាវ៉ៃរបស់អាមេរិកបានបញ្ចប់ទៅដោយការបរាជ័យ ។

ទន្ទឹមនោះក្រសួងការពារជាតិមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងចំពោះការបរាជ័យនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង បន្ទាប់ពីការបញ្ឆេះម៉ាស៊ីនសាកល្បង ។
ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Tim Gorman បាននិយាយថា “ក្រសួងការពារជាតិមិនអាចបាញ់បង្ហោះមីស៊ីលបានតាមការគ្រោងទុកនោះទេ ហើយយើងក៏កំពុងប្រមូលទិន្នន័យទាំងស្រុងចំពោះទម្រង់នៃការធ្វើតេស្តនេះផងដែរ” ។

ការធ្វើតេស្តនេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុន Lockheed Martin ដែលកំពុងអភិវឌ្ឍអាវុធដែលមានសមត្ថភាពហោះហើរក្នុងល្បឿន Mach 5 និងខ្ពស់ជាងនេះសម្រាប់នាវាមុជទឹក និងនាវាលើផ្ទៃទឹក ។
គួរបញ្ជាក់ថា វាមិនមែនជាលើកទី ១ ទេសម្រាប់អាមេរិកក្នុងការបរាជ័យបាញ់សាកល្បងមីស៊ីលរបស់ខ្លួន បន្ទាប់ពីប្រព័ន្ធរ៉ុកកែតមួយប្រភេទបានបរាជ័យក្នុងការបញ្ជូនយានល្បឿនលឿនជាងសំឡេង អំឡុងពេលធ្វើតេស្តនៅឯទីតាំង Pacific Spaceport Complex ក្នុងទីក្រុង Kodiak រដ្ឋ Alaska កាលពីខែតុលា ឆ្នាំ ២០២១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក ថា ពូទីន នៅតែចង់ដណ្តើមយកទឹកដី អ៊ុយក្រែន ភាគច្រើន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត