Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល រំលាយសភា ហើយឈានទៅរកការបោះឆ្នោតលើកទី៥ ក្នុងរយៈពេល មិនដល់ ៤ឆ្នាំ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនានេះ សភាអ៊ីស្រាអែល បានបោះឆ្នោត រំលាយ និងនាំប្រទេសនេះ ឆ្ពោះទៅរកការបោះឆ្នោតក្នុងខែវិច្ឆិកា ដែលជាការបោះឆ្នោតលើកទីប្រាំ ក្នុងរយៈពេលមិនដល់បួនឆ្នាំផង។

លោក Yair Lapid រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងជាស្ថាបត្យករនៃរដ្ឋាភិបាលចម្រុះ នឹងក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសនេះ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។  លោកនឹងក្លាយជាបុគ្គលទី១៤ដែលកាន់តំណែងនោះ ដោយទទួលតំណែងពីលោក Naftali Bennett ដែលជានាយករដ្ឋមន្ត្រី កាន់តំណែងខ្លីបំផុតរបស់អ៊ីស្រាអែល។

រដ្ឋាភិបាលបានដួលរលំក្នុងរយៈពេល ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការបង្កើតឡើងនៅក្នុងចលនាជាប្រវត្តិសាស្ត្រ ដែលនាំឲ្យមេដឹកនាំយូរអង្វែងលោក Benjamin Netanyahu ត្រូវបានបណ្តេញចេញ បន្ទាប់ពីកាន់អំណាចរយៈពេល ១២ ឆ្នាំ។

សំណើសុំរំលាយសភា បានទទួលការគាំទ្រដោយតំណាងរាស្រ្តចំនួន ៩២ រូប ហើយមិនមានអ្នកប្រឆាំងទេ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារយៈពេលច្រើនថ្ងៃដោយក្រុមចម្រុះ និងតំណាងរាស្រ្តគណបក្សប្រឆាំង ជុំវិញកាលបរិច្ឆេទនៃការបោះឆ្នោតថ្មី និងច្បាប់នៅនាទីចុងក្រោយផ្សេងទៀត។

គួរបញ្ជាក់ថា ការបោះឆ្នោតថ្មីនឹងធ្វើឡើងនៅថ្ងៃទី ១ ខែវិច្ឆិកា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Alarabiya

ចុចអាន៖ អ៊ីស្រាអែល រំលាយសភា ខណៈរដ្ឋមន្ត្រីការបរទេស ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ នាទីute មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ១៩ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៣៨ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៤៤ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៤៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម