Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា “វាំងននដែកថ្មី” ចាប់ផ្តើមទម្លាក់ចុះមកហើយ 

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី ៣០ខែមិថុនាថា វាំងននដែកថ្មីមួយ បានចាប់ផ្តើមទម្លាក់ចុះហើយ នៅពាសពេញទ្វីបអឺរ៉ុបបន្ទាប់ពីការលុកលុយនៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sergei Lavrov បាននិយាយនៅក្នុងទីក្រុង Minsk បន្ទាប់ពីជួបជាមួយមេដឹកនាំបេឡារុសថា ប្រទេសរុស្ស៊ី លែងជឿទុកចិត្តលើសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបលើអ្វីៗទាំងអស់ ចាប់ពីពេលនេះតទៅ។ លោក​​បន្ត​ថា ​ចំពោះ​វាំងនន​ដែក​ដែល​សំខាន់ វា​បាន​ធ្លាក់​ចុះ​រួច​ទៅហើយ។ គេគួរតែប្រយ័ត្នកុំឲ្យប៉ះអ្វីទាំងអស់។

ការព្រមាននេះកើតឡើង បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាលើរុស្ស៊ី ជាការសងសឹកចំពោះលោកពូទីន ដែលបញ្ជាឲ្យកងទ័ព ចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកសេរី ចាប់ផ្តើមផ្តល់អាវុធដល់ទីក្រុង កៀវ ដើម្បីវាយតបត។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov

ដើមឡើយ ពាក្យថា​ “វាំងននដែក” គឺពិពណ៌នាអំពីវិធីដែលសហភាពសូវៀត និងរដ្ឋសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត បានកាត់ផ្តាច់ទំនាក់ទំនងជាមួយបស្ចិមប្រទេស បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។

ឥឡូវនេះ បណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមកាត់ខ្លួនចេញពីប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោក និងសណ្តាប់ធ្នាប់ដែលបានបង្កើតឡើង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Lavrov បានព្យាយាមច្រានចោលការដែលខ្លួនត្រូវបានគេទុកនៅឯកោ ដោយនិយាយថា ទីក្រុងមូស្គូមិនមានទំនាក់ទំនងការទូតជាមួយសហភាពអឺរ៉ុប ចាប់តាំងពីខ្លួនបានវាយប្រហារអ៊ុយក្រែនលើកចុងក្រោយ ក្នុងឆ្នាំ ២០១៤មកម្ល៉េះ។

លោក លើកឡើងថា សហភាពអឺរ៉ុប មិនចាប់អារម្មណ៍ ចង់ដឹងអ្វី អំពីផលប្រយោជន៍របស់យើងនោះទេ។ ពួកគេចាប់អារម្មណ៍លើអ្វីដែលបានសម្រេចចិត្ត នៅទីក្រុងព្រុចសែល។ ហើយអ្វីដែលបានសម្រេចចិត្តនៅទីក្រុងវ៉ាស៊ីនតោន គឺត្រូវបានសម្រេចនៅទីក្រុងព្រុចសែល។

គួរបញ្ជាក់ថា ឥឡូវនេះ រុស្ស៊ីបានឈានចូលដល់ខែទីប្រាំហើយ នៃការប្រយុទ្ធ ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីអ្វីដែលត្រូវបានសន្មត់ថាជា “ប្រតិបត្តិការយោធាពិសេស” គួរឲ្យភ្ញាក់ផ្អើល។

ទោះបីជាទទួលបានលទ្ធផលវិជ្ជមាននៅភាគខាងត្បូង និងខាងកើតក៏ដោយ ប៉ុន្តែរុស្ស៊ី ហាក់ដូចជាជួបឧបសគ្គក្នុងសមរភូមិ នៅកោះពស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ដកទ័ពចេញពីកោះពស់, អ៊ុយក្រែន អបអរជ័យជម្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៦ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម