Connect with us

ព័ត៌មានអន្ដរជាតិ

អ្វីទៅជា វាំងននដែក?

បានផុស

នៅ

“វាំងននដែក” គឺជាឈ្មោះដែលត្រូវបានផ្តល់ឲ្យរបាំងនយោបាយ មនោគមវិជ្ជា និងយោធា ដែលពុះចែកអ៊ឺរ៉ុបខាងលិច ពីអឺរ៉ុបខាងកើត ចន្លោះពេលនៃចុងបញ្ចប់សង្គ្រាមលោកលើកទីពីរ និងការដួលរលំនៃសហភាពសូវៀត។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ត្រូវ​បាន​គេ​សរសើរ​ ដោយសារតែការដាក់​បញ្ចូល​ពាក្យ​នេះ ទៅ​ក្នុង​សុន្ទរកថា​ឆ្នាំ១៩៤៦ ពេល​ដែលលោក​និយាយ​អំពី​រដ្ឋ​កុម្មុយនិស្ត​ថា “ពី Stettin នៅ​ Baltic ទៅ​ដល់ Trieste នៅ Adriatic, វាំងនន​ដែក ​បានធ្លាក់​ចុះ ​ពាសពេញទ្វីបអឺរ៉ុប”។

លោកបានថ្លែងសុន្ទរកថា នៅពេលចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសូវៀត កំពុងបែងចែកអឺរ៉ុបទៅជា “ផ្នែកនៃឥទ្ធិពល” ខណៈពួកគេរៀបផែនការសន្តិភាពក្រោយសង្គ្រាម ជាមួយក្តីសង្ឃឹមថា នឹងចៀសវាងកំហុសដែលបង្កើតឡើងបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីមួយ។

លោក Winston Churchill ថ្លែងសុន្ទរកថា

ទោះដំបូងមានភាពស្មោះត្រង់ ប៉ុន្តែកិច្ចពិភាក្សាចាប់ផ្តើមបែកបាក់បន្តិចម្តងៗ នៅពេលមេដឹកនាំសូវៀតលោក Joseph Stalin ធ្វើការ បង្កើតតំបន់ការពាររដ្ឋសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត ដើម្បីការពារប្រទេសរុស្ស៊ី ពីការវាយប្រហារដោយអឺរ៉ុបកណ្តាល ដែលបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចថា សូវៀតអាចក្លាយជាអ្នកមានអំណាចគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទ្វីបទាំងមូល។

ហេតុនេះ នាំឲ្យមានការបង្កើតអង្គការណាតូនៅឆ្នាំ១៩៤៩ ហើយជំរុញឲ្យមានការបង្កើតសន្ធិសញ្ញាគូប្រជែង គឺសន្ធិសញ្ញាទីក្រុងវ៉ាសូវីនៃរដ្ឋសូវៀតនៅឆ្នាំ ១៩៥៥។

ពាណិជ្ជកម្ម ការធ្វើចំណាកស្រុក ការផ្លាស់ប្តូរវប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា រវាងប្លុកទាំងពីរត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ដោយសារតែភាគីទាំងពីរ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមប្រូកស៊ីប្រឆាំងនឹងគ្នាទៅវិញទៅមក, ចូលរួមក្នុងការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងឌឺដងដាក់គ្នាក្នុងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ទោះបីជាព្រំដែនខាងកើត-ខាងលិច មានមនោគមវិជ្ជាច្រើនក៏ដោយ ប៉ុន្តែវាបានរួមបញ្ចូលព្រំដែនរូបវន្តមួយចំនួន ជាពិសេសជញ្ជាំងប៊ែរឡាំង ដែលបានបំបែកទីក្រុងបែរឡាំងខាងលិច ពីអាល្លឺម៉ង់ខាងកើតចាប់ពីឆ្នាំ១៩៦១ រហូតដល់ការដួលរលំនៅឆ្នាំ ១៩៨៩។

នៅឆ្នាំដដែលនោះ ប្រទេសប៉ូឡូញបានរំលាយរដ្ឋាភិបាលកុម្មុយនិស្តរបស់ខ្លួន និងបង្កើតលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលជាសញ្ញានៃការចាប់ផ្តើមនៃការបញ្ចប់សម្រាប់វាំងននដែក ដែលបានដួលរលំនៅឆ្នាំ ១៩៩១ ជាមួយនឹងការរំលាយសហភាពសូវៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ព្រមានថា “វាំងននដែកថ្មី” ចាប់ផ្តើមទម្លាក់ចុះមកហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២៣ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម