ព័ត៌មានអន្ដរជាតិ
ឡាវ ចង់ពន្លឿនការបោះបង្គោលព្រំដែនគោកជាមួយ ថៃ ដែលនៅសល់ត្រឹម ៧ ភាគរយ
នាយករដ្ឋមន្ត្រីឡាវលោក Phan Khamviphavan បានអះអាងថា ការបោះបង្គោលព្រំដែនរវាងឡាវ និងថៃ ត្រូវតែបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាពិសេសគឺព្រំដែនគោកដែលនៅសេសសល់ត្រឹមតែ ៧ ភាគរយប៉ុណ្ណោះ ។
លោកបានបន្តថា កិច្ចសហប្រតិបត្តិការរវាងឡាវ និងថៃ ដែលលើកកម្ពស់ស្ថានភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងផែនការសកម្មភាពរួមគ្នារវាងឡាវ និងថៃ ក្នុងឆ្នាំ ២០២២-២០២៦ ផងនោះ ក៏ត្រូវបានចាត់ទុកថា ជាសករាជថ្មីនៃកិច្ចសហប្រតិបត្តិការរវាងឡាវ-ថៃ ជាផ្នែកមួយដែលមានសារៈសំខាន់បំផុត គឺការពង្រឹងការយល់ដឹងដ៏ល្អរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសតំបន់ព្រំដែនក៏ត្រូវបានចាត់ទុកថាជាតំបន់អាទិភាពក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ (ឡាវ-ថៃ) ផងដែរ ។
ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ដែលអាជ្ញាធររវាងប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់នូវរាល់ចលនាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ដែលរួមបញ្ចូលទាំងការបោះបង្គោលព្រំដែនគោក និងព្រំដែនទឹករវាងប្រទេសទាំងពីរឲ្យចប់ឆាប់ៗ ។
លោក ផាន់ខាំ វិផាវ៉ាន់ បានបញ្ជាក់ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសថៃថ្មីៗនេះថា៖ “ឡាវសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ជាពិសេសគឺការបង្រ្កាបការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សជាដើម ព្រមទាំងការចុះល្បាតតាមដងទន្លេមេគង្គដែលមានព្រំដែនជាប់ប្រទេសឡាវ។ ជាពិសេសក្នុងការធានាធ្វើយ៉ាងណាឲ្យព្រំដែនរបស់យើងទាំងពីរជាព្រំដែនសន្តិភាព ហើយជាការល្អយើងព្យាយាមបញ្ចប់ការបោះបង្គោលព្រំដែនគោក និងព្រំដែនទឹកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទុកជាមរតកសម្រាប់កូនចៅយើង” ។
ចំណែកមន្ត្រីជាន់ខ្ពស់ថៃនៃគណៈកម្មការព្រំដែនចម្រុះរវាងឡាវ-ថៃ បានបញ្ជាក់ថា ក្រុមការងារ ថៃ-ឡាវ នឹងបន្តធ្វើការរួមគ្នាដើម្បីបង្កើតផែនទីព្រំដែនទឹកច្បាប់ថ្មីដែលមានខ្នាត ១/២៥,០០០ រួមទាំងបន្តការរុករកតាមផ្កាយរណប GPS នៅតាមដងទន្លេមេគង្គខាងប្រទេសថៃបានសរុបចំនួន ១៦៧ ចំណុច ប៉ុន្តែការប្រតិបត្តិការក៏ត្រូវបានផ្អាក ដោយសារតែការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចាប់តាំងពីឆ្នាំ ២០២០ ។
បច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនរបស់ប្រទេសឡាវជាមួយប្រទេសជិតខាងត្រូវបានបញ្ចប់ជាស្ថាពរជាមួយប្រទេសចំនួន ៣ គឺ៖ មីយ៉ាន់ម៉ា ចិន និងវៀតណាម ពោលគឺនៅសល់តែ ២ ប្រទេសប៉ុណ្ណោះ គឺប្រទេសថៃ និង កម្ពុជា ដែលនឹងត្រូវបន្តការរុករកដើម្បីបោះបង្គោលព្រំដែនរួមគ្នាបន្ត ខណៈចំពោះឡាវ និងកម្ពុជាក៏បានព្រមព្រៀងគ្នាក្នុងការបោះបង្គោលព្រំដែនបានប្រវែង ៤៦០ គីឡូម៉ែត្រ ឬស្មើនឹង ៨៦ ភាគរយនៃព្រំដែនទាំងអស់ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Lao
ចុចអាន ៖ ឡាវ ចាប់បានកញ្ឆាជិត ១ តោន ត្រៀមដឹកឆ្លងទន្លេមេគង្គទៅ ថៃ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់