ព័ត៌មានអន្ដរជាតិ
ចិន វាយបកខ្លាំងៗ ក្រោយ ណាតូ ចោទថា ក្រុង ប៉េកាំង បង្កបញ្ហាប្រឈមធ្ងន់ធ្ងរ ដល់ស្ថិរភាពពិភពលោក (មានវីដេអូ)
កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនា ទីក្រុងប៉េកាំង បានថ្កោលទោសអង្គការណាតូ សម្រាប់ការវាយប្រហារដោយចេតនា និង គំនិតសង្រ្គាមត្រជាក់ ជុំវិញការព្រមានរបស់ ណាតូ ដែលថា អំណាចរបស់ចិន គឺជាការប្រកួតប្រជែងជាមួយសម្ព័ន្ធមិត្តយោធាមួយនេះ។

ការឆ្លើយតបនេះ បានកើតឡើងបន្ទាប់ពី គំនិតយុទ្ធសាស្ត្ររបស់អង្គការណាតូ ដែលបញ្ចេញក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បាននិយាយថា មហិច្ឆតា និងគោលនយោបាយបង្ខិតបង្ខំរបស់ទីក្រុងប៉េកាំង បានប្រកួតប្រជែងផលប្រយោជន៍ សន្តិសុខ និងតម្លៃរបស់ខ្លួន។
ណាតូ ក៏បាននិយាយដែរថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ចិនជាមួយរុស្ស៊ី បានប្រឆាំងនឹងផលប្រយោជន៍លោកខាងលិច ជាហេតុបង្កឲ្យមានការឆ្លើយតបទាំងខឹងសម្បាពីទីក្រុងប៉េកាំង។

អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា “ឯកសារគោលគំនិតយុទ្ធសាស្ត្រថ្មីរបស់ណាតូ គឺមិនយកចិត្តទុកដាក់លើការពិត, បំភាន់ភ្នែកសនិងខ្មៅ ហើយកំពុងវាយប្រហារ និងលាបពណ៌ចិនដោយចេតនា”។
លោកបានបន្ថែមថា “ចិន សូមប្រឆាំងយ៉ាងដាច់អហង្ការ។ នៅពេលនិយាយអំពីសកម្មភាពដែលបំផ្លាញផលប្រយោជន៍របស់ចិន យើងនឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរឹងមាំ។ តើអ្នកណាកំពុងបង្កហានិភ័យដល់សន្តិសុខពិភពលោក និងបំផ្លាញសន្តិភាពពិភពលោក? តើមានសង្គ្រាម ឬជម្លោះប៉ុន្មានឆ្នាំដែលណាតូមិនពាក់ព័ន្ធ?។ យើងចង់ព្រមានណាតូថា ការបំភាន់ ការគំរាមកំហែងរបស់ចិន គឺគ្មានខ្លឹមសាទាំងស្រុង”។

ប្រទេសចិន បានទទូចថា ខ្លួនលើកកម្ពស់សន្តិភាពតាមរយៈកិច្ចសហការជាមួយអង្គការសហប្រជាជាតិ និងគម្រោងអភិវឌ្ឍន៍បរទេសរបស់ខ្លួន។ ចិន បានហៅសម្ព័ន្ធភាព៣០ប្រទេសនេះថា ជាប្រភពនៃអស្ថិរភាព។
មហាអំណាចនាំមុខរបស់អង្គការណាតូ គឺសហរដ្ឋអាមេរិក បានជំរុញឲ្យសម្ព័ន្ធភាពនេះ យកចិត្តទុកដាក់កាន់តែខ្លាំងចំពោះប្រទេសចិន ថ្វីបើមានការស្ទាក់ស្ទើរពីសម្ព័ន្ធមិត្តមួយចំនួន ក្នុងការបង្វែរការយកចិត្តទុកដាក់ ចេញពីគោលដៅអឺរ៉ុបក៏ដោយ។
ទីក្រុងប៉េកាំង បានបដិសេធថ្កោលទោសរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន ហើយប្រទេសទាំងពីរកាន់តែស្និទ្ធស្នាលគ្នា នៅក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងយោធា ដែលជាផ្នែកនៃទំនាក់ទំនងគ្មានដែនកំណត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សមាជិកណាតូ ថា មានតែការប្រយុទ្ធគ្នាលើសមរភូមិប៉ុណ្ណោះ ទើបអាចបញ្ចប់ជម្លោះនៅ អ៊ុយក្រែន បាន

-
KPT+១១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់