ព័ត៌មានអន្ដរជាតិ
លោក Xi Jinping ប្រកាសជោគជ័យគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ក្នុងខួប ២៥ ឆ្នាំរបស់ហុងកុង
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅក្នុងពិធីសម្ពោធសម្រាប់នាយកប្រតិបត្តិថ្មីរបស់ហុងកុងលោក John Lee Ka-chiu កាលពីថ្ងៃសុក្រថា “តាមរយៈការអនុម័តច្បាប់សន្តិសុខជាតិ និងការកែសម្រួលប្រព័ន្ធបោះឆ្នោត យើងអាចសម្រេចបាននូវគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” យ៉ាងជោគជ័យ ។

លោក Xi បាននិយាយថា “ខ្ញុំចង់ឲ្យជនរួមជាតិរបស់ខ្ញុំនៅក្នុងទីក្រុងហុងកុងសង្កត់ធ្ងន់លើតម្លៃសំខាន់ៗដែលសមស្របនឹងគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលផ្តោតលើស្នេហាជាតិ ។
លោក Xi បានមកដល់ហុងកុងកាលពីថ្ងៃព្រហស្បតិ៍ ហើយវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅទីនោះ ចាប់តាំងពីទីក្រុងប៉េកាំងបានរឹតបន្តឹងការកាន់កាប់ទីក្រុងមួយនេះ ។

អតីតអាណានិគមអង់គ្លេសនៃទីក្រុងហុងកុងកំពុងប្រារព្ធខួប ២៥ ឆ្នាំ ចាប់តាំងពីការវិលត្រឡប់មកការគ្រប់គ្រងរបស់ចិន ខណៈប្រធានាធិបតីចិនក៏បានធ្វើដំណើរទស្សនកិច្ចលើកដំបូងផងដែរ ចាប់តាំងពីឆ្នាំ ២០១៧ ។
ខួបនៃការប្រគល់នេះជារឿយៗក៏មានការតវ៉ាទ្រង់ទ្រាយធំពីអ្នកដែលទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យផងដែរ ប៉ុន្តែលើកនេះ ប៉ូលិសព្រមានប្រឆាំងនឹងអំពើហិង្សា ឬភាពអសន្តិសុខសាធារណៈ ខណៈមន្ត្រីជាង ៣០,០០០ នាក់បានធានាសន្តិសុខនៅក្នុងព្រឹត្តិការណ៍នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រដ្ឋមន្ត្រីការបរទេស ចិន នឹងទៅ មីយ៉ាន់ម៉ា ជាលើកដំបូង ចាប់តាំងពីយោធា ឡើងកាន់អំណាច

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល