ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជូនយន្តហោះចម្បាំងការពារដែនអាកាសពីការរំលោភបំពានរបស់ មីយ៉ាន់ម៉ា
ការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចបានបង្កឲ្យមានភាពតានតឹងជាមួយប្រទេសថៃដែលជាអ្នកជិតខាងជុំវិញការរំលោភលើដែនអាកាសរបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យរបស់កងទ័ពអាកាសថៃនិយាយថា កងកម្លាំងដែនអាកាសបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន ២ គ្រឿង បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ាត្រូវបានរកឃើញហោះហើរនៅលើខេត្ត Tak របស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ ។
អ្នកនាំពាក្យបាននិយាយទៀតថា យន្តហោះមីយ៉ាន់ម៉ាកំពុងធ្វើការវាយប្រហារលើកងកម្លាំងជនជាតិភាគតិចដែលមានទីតាំងនៅជិតព្រំដែនមីយ៉ាន់ម៉ាជាមួយប្រទេសថៃ ហើយកងកម្លាំងទ័ពអាកាសបានបញ្ជាឲ្យជូនដំណឹងអំពីការការពារខ្លួនទៅទីក្រុងយ៉ាំងហ្គោនដើម្បីផ្តល់ការព្រមានដល់អាជ្ញាធរមីយ៉ាន់ម៉ា និងធ្វើការជាមួយពួកគេដើម្បីបញ្ចៀសឧប្បត្តិហេតុស្រដៀងគ្នានេះ ។

ចំណែកនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា មីយ៉ាន់ម៉ាក៏បានសុំទោសចំពោះឧបទ្ទវហេតុនេះផងដែរ បន្ទាប់ពីមានការពិភាក្សាគ្នារវាងភាគីទាំងពីរ ។
ជាចុងក្រោយអាជ្ញាធរថៃបញ្ជាក់ថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ប្រសិនបើអធិបតេយ្យភាពរបស់ប្រទេសនេះត្រូវបានរំលោភបំពាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ឡាវ ចង់ពន្លឿនការបោះបង្គោលព្រំដែនគោកជាមួយ ថៃ ដែលនៅសល់ត្រឹម ៧ ភាគរយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង