Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់មូលហេតុ រុស្ស៊ី ដកទ័ពចេញពីកោះពស់

បានផុស

នៅ

មន្ត្រីក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា យោធារុស្ស៊ីបានសម្រេចចិត្តចាកចេញពីកោះពស់នៅក្នុងសមុទ្រខ្មៅ ដោយសារតែសម្ពាធដ៏ខ្លាំងក្លាដែលអនុវត្តដោយកងកម្លាំងអ៊ុយក្រែន ក៏ដូចជាការដាក់ពង្រាយមីស៊ីល Harpoon ដែលទើបត្រូវបានផ្គត់ផ្គង់ដល់ប្រទេសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “វិធីដែលយើងមើលឃើញកងកម្លាំងរុស្ស៊ីចាកចេញពីកោះពស់គឺថា ទ័ពអ៊ុយក្រែនទទួលបានជោគជ័យយ៉ាងខ្លាំងក្លាក្នុងការដាក់សម្ពាធលើរុស្ស៊ី រួមទាំងការប្រើប្រាស់កាំជ្រួចមីស៊ីល Harpoon ដែលពួកគេទើបទទួលបានដើម្បីវាយប្រហារលើនាវាផ្គត់ផ្គង់រុស្ស៊ី” ។

ទន្ទឹមនោះមន្ត្រីរូបនេះក៏បានទទួលស្គាល់ដែរថា ទាហានរុស្ស៊ីដែលចាកចេញពីកោះពស់មិនមែនជាជ័យជម្នះសម្រាប់អ៊ុយក្រែននោះទេ ប៉ុន្តែធ្វើឲ្យងាយស្រួលក្នុងការការពារទីក្រុងកំពង់ផែ Odessa ពីការវាយប្រហារដែលអាចកើតមាន ក៏ដូចជាការបើកច្រករបៀងសមុទ្រជាដើម ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានចាកចេញពីកោះពស់ ដែលមានទីតាំងនៅសមុទ្រខ្មៅក្បែរទីក្រុង Odessa ។

ស្របពេលជាមួយគ្នានេះ ក្រសួងបានហៅការដកទ័ពនេះថាជា “កាយវិការសុច្ឆន្ទៈ” ដើម្បីបង្ហាញសហគមន៍ពិភពលោកថា រុស្ស៊ីមិនជ្រៀតជ្រែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការរៀបចំច្រករបៀងមនុស្សធម៌សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំង ២ កន្លែងនៅភាគខាងត្បូង អ៊ុយក្រែន ស្លាប់ និងរបួសរាប់សិបនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម