ព័ត៌មានអន្ដរជាតិ
WHO ថា រុស្ស៊ី មានហានិភ័យផ្ទុះជំងឺអុតស្វាខ្ពស់ណាស់
ប្រធានការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសរុស្ស៊ី បាននិយាយថា ហានិភ័យនៃការរីករាលដាលនៃជំងឺអុតស្វានៅរុស្ស៊ី មានកម្រិតខ្ពស់ខ្លាំងណាស់។
ការថ្លែងដូចនេះធ្វើឡើងនៅដោយលោកស្រី Melita Vujnovic ជាប្រធានការិយាល័យ WHO ប្រចាំប្រទេសរុស្ស៊ី ហើយលោកស្រីបានប្រាប់សារព័ត៌មាន Sputnik ថា ហានិភ័យនៃការរីករាលដាលនៃជំងឺអុតស្វានៅរុស្ស៊ី គឺមានកម្រិតខ្ពស់ខ្លាំងណាស់។ ខណៈ នៅក្នុងទ្វីបអឺរ៉ុប ក៏កំពុងតែផ្ទុះឡើងខ្លាំង មិនធម្មតាដូចគ្នាដែរ។
គួររំលឹកថា Monkeypox គឺជាជំងឺមេរោគដ៏កម្រមួយ ដែលជាធម្មតាត្រូវបានចម្លងទៅមនុស្សពីសត្វព្រៃ ហើយជាជំងឺរាតត្បាតនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិក។ ជំងឺនេះអាចឆ្លងតាមរយៈវត្ថុរាវក្នុងរាងកាយ ដំណក់ទឹកផ្លូវដង្ហើម និងវត្ថុធាតុកខ្វក់ផ្សេងទៀត។ ជាធម្មតាបណ្តាលឲ្យមានគ្រុនក្តៅ ឡើងកន្ទួល និងហើមកូនកណ្ដុរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត