ព័ត៌មានអន្ដរជាតិ
ឡាវ តភ្ជាប់ប្រព័ន្ធផ្លូវរថភ្លើងស្ដង់ដារទៅ ចិន តាមរយៈ ថៃ និងសាងសង់ផ្លូវដែកជាមួយ វៀតណាម
ឡាវនឹងភ្ជាប់ប្រព័ន្ធផ្លូវរថភ្លើងស្តង់ដារទំហំ ១ ម៉ែត្របន្ថែមដើម្បីបង្កើនសក្តានុពលក្នុងការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិន ខណៈដែលវិស័យឯកជនថៃត្រូវបានគេមើលឃើញថា គឺជាឱកាសដ៏ល្អសម្រាប់ប្រព័ន្ធនាំចេញដែលងាយស្រួល និងឆាប់រហ័សមួយនេះ ។

កាលពីថ្ងៃទី១ ខែកក្កដា ពិធីបើកការដ្ឋានតភ្ជាប់ប្រព័ន្ធផ្លូវរថភ្លើងស្តង់ដារទំហំ ១ ម៉ែត្រជាផ្លូវការនៅចំណុចផ្ទេរទំនិញនៅកំពង់ផែថាណាលែង (Thanalang) នាទីក្រុងវៀងច័ន្ទប្រទេសឡាវ ហើយលោក សនសៃ ស៊ីផាន់ដន(Sonzai Siphandon) ឧបនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាននេះផងដែរ ។
លោក បញ្ញា ប៉ាពុធសារ៉ូ នាយកប្រតិបត្តិក្រុមហ៊ុន Kao Charoen Training Transport Co., Ltd. រួមជាមួយនឹងវិស័យឯកជនក្នុងខេត្តណងខាយ និងខេត្តជិតខាងដទៃទៀត (ថៃ) បាននិយាយថា ថ្ងៃនេះជាថ្ងៃល្អដែលលោកបានឃើញការតភ្ជាប់ផ្លូវរថភ្លើងស្តង់ដារប្រវែង ២.៨ គីឡូម៉ែត្រពីកំពង់ផែថាណាលែងទៅស្ថានីយដឹកជញ្ជូន ក្រុងវៀងច័ន្ទខាងត្បូងដែលលោកបានរង់ចាំជាយូរមកហើយ បន្ទាប់ពីនេះទៅការដឹកជញ្ជូនទំនិញនឹងកាន់តែជិត ហើយល្បឿនកាន់តែលឿន ។

លោកបន្តថា ទន្ទឹមនឹងនេះ ទូកុងតឺន័រនឹងអាចដំណើរការដឹកជញ្ជូន ដែលត្រូវចំណាយពេលវេលាកាន់តែឆាប់រហ័ស ដោយសារតែប្រព័ន្ធផ្លូវរថភ្លើងស្តង់ដារ (Standard Gauge) ទំហំ ១,៤៣៥ ម៉ែត្រពីប្រទេសចិន និងប្រព័ន្ធផ្លូវរថភ្លើង(Meter Gauge) ទំហំ ១ ម៉ែត្រពីប្រទេសថៃ ត្រូវបានតភ្ជាប់នៅត្រង់ចំណុចប្រសព្វគ្នានៅកំពង់ផែថាណាលែងទីក្រុងវៀងច័ន្ទ ដែលធ្វើឱ្យចំណេញទាំងពេលវេលា និងថ្លៃដឹកជញ្ជូន។ ជាជម្រើសមួយផ្សេងទៀតសម្រាប់អ្នកនាំចេញផលិតផលទៅកាន់ប្រទេសចិន ព្រមទាំងពង្រីកទីផ្សារផ្លែឈើពីប្រទេសថៃផងដែរ ដើម្បីធ្វើឱ្យអ្នកបរិភោកនៅក្នុងប្រទេសចិន ជាពិសេសនៅភាគខាងត្បូង និងភាគខាងលិចប្រទេសចិន អាចចូលមកដល់ និងស្គាល់ផ្លែឈើជាច្រើនទៀតពីប្រទេសថៃ ។
ស្របពេលជាមួយគ្នានេះ ប្រទេសឡាវក៏បានលើកកំពស់យុទ្ធសាស្ត្រ Land Link របស់ខ្លួនឱ្យក្លាយទៅជា Logistics Link ដោយឆ្ពោះទៅមុខដើម្បីសាងសង់ផ្លូវរថភ្លើង ឡាវ-វៀតណាម ដែលមានប្រវែង ៤៥២ គីឡូម៉ែត្រ ក្នុងតម្លៃ ៥ ពាន់លានដុល្លារ បើកច្រកផ្លូវសមុទ្រនៅកំពង់ផែទឹកជ្រៅវ៉ុងអាង (Vung Ang) ខេត្តហាទីង (Ha Tinh) ។

កាលពីថ្ងៃទី២៩ ខែមិថុនា មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)មួយ រវាងក្រសួងផែនការ និងវិនិយោគនៃប្រទេសឡាវ (តំណាងរដ្ឋាភិបាលឡាវ) ជាមួយនឹងក្រុមហ៊ុន (Petroleum Trading Lao Limited) ដើម្បីប្រគល់ឱ្យក្រុមហ៊ុននេះធ្វើការសិក្សា និងរចនាក្នុងការសាងសង់ផ្លូវរថភ្លើងពីទីក្រុងវៀងច័ន្ទទៅកាន់ស្រុកថាខេក ខេត្តខាំមួន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ២៤ខែ។
ក្នុងគម្រោងយុទ្ធសាស្ត្រនេះ មានទាំងក្រុមហ៊ុនដឹកជញ្ជូនឡាវ Laos Logistics Link (LLL) រួមជាមួយកំពង់ផែទឹកជ្រៅវ៉ុងអាង (Vung Ang) ផ្លូវរថភ្លើងឡាវ-វៀតណាម និងគម្រោងកំពង់ផែផ្លូវគោក Thanaleng តំបន់ដឹកជញ្ជូនទីក្រុងវៀងច័ន្ទ និងរោងចក្រថាមពលកំដៅ Bualapa។

ក្នុងគម្រោងសាងសង់ផ្លូវរថភ្លើងឡាវ-វៀតណាមនេះ មានប្រវែង ៤៥២ គីឡូម៉ែត្រ ក្នុងតម្លៃ ៥ ពាន់លានដុល្លារ ចែកចេញជា ២ ផ្នែក៖ ពីក្រុងវៀងច័ន្ទ ដល់ស្រុកថាខេក ខេត្តខាំមួន ប្រវែង ៣១២,៨១គីឡូម៉ែត្រ និងពី ថាខេក ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅវ៉ុងអាង (Vung Ang) ប្រវែង ១៣៩,១៩គីឡូម៉ែត្រ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna / MGR Online

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត