ព័ត៌មានអន្ដរជាតិ
ប្រតិបត្តិការស្វែងរកអ្នកនៅរស់ ពីការបាក់ដីនៅឥណ្ឌា ឈានចូលថ្ងៃទី៣ ខណៈមនុស្ស ២៥នាក់បាត់បង់ជីវិត
ការស្វែងរកអ្នករស់រានមានជីវិតដែលកប់ក្រោមបំណាក់ដី នៅភាគឦសានប្រទេសឥណ្ឌាបានឈានចូលថ្ងៃទីបីហើយ ខណៈសពមនុស្សចំនួន ២៥នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក នៅការដ្ឋានសំណង់មួយ ក្នុងរដ្ឋ Manipur។

កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតខណៈ មនុស្សជិត ៤០ នាក់នៅតែបាត់ខ្លួន។
ជនរងគ្រោះភាគច្រើនជាទាហានបម្រុង មកពីកងទ័ព Territorial Army ដែលកំពុងធ្វើការលើគម្រោងផ្លូវដែក។

សេចក្តីថ្លែងការណ៍របស់កងទ័ពបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សចំនួន ១៨ នាក់ត្រូវបានទាញទាំងរស់ ខណៈទាហានបម្រុងចំនួន១២នាក់ និងជនស៊ីវិល២៦នាក់នៅតែបាត់ខ្លួន។
នាយករដ្ឋមន្រ្តីរដ្ឋ Manipur លោក N Biren Singh បាននិយាយថា ស្ថានភាពនៅកន្លែងបាក់ដីគឺ នៅតែធ្ងន់ធ្ងរ ដោយទឹកភ្លៀង និងអាកាសធាតុអាក្រក់ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

គួរបញ្ជាក់ថា តំបន់ភាគឦសានដាច់ស្រយាលរបស់ប្រទេសឥណ្ឌា បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ ដែលបង្កឲ្យមានការបាក់ដី និងទឹកជំនន់។
មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ បន្ទាប់ពីទឹកជំនន់កាលពីខែមុន ហើយកាលពីដើមឆ្នាំនេះ មនុស្សយ៉ាងតិច ១០នាក់ រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ផងដែរ ត្រូវបានសម្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការបាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បានវាយប្រហារតំបន់ជាច្រើននៃប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ីរ៉ង់ ជួបគ្រោះរញ្ជួយដីខ្លាំងក្លា ៣លើក ស្លាប់និងរបួសមនុស្សមួយចំនួន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?