Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់ប្រហារនៅផ្សារទំនើបដាណឺម៉ាក ស្លាប់មនុស្ស៣នាក់ ប៉ូលិស ថាជា អំពើភេរវកម្ម (មានវីដេអូ)

បានផុស

នៅ

ប៉ូលិស​ដាណឺម៉ាក​​និយាយ​ថា មនុស្សចំនួន៣នាក់ត្រូវបានសម្លាប់ និង៣នាក់​រង​របួសធ្ងន់ ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ នៅ​រដ្ឋធានី កូប៉ិនហាក ប្រទេស​ដាណឺម៉ាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការប៉ូលិស Soren Thomassen បាននិយាយកាលពីថ្ងៃអាទិត្យទី០៣ខែកក្កដាថា ខ្មាន់កាំភ្លើងដែលជាប់ឃុំគឺជាបុរសជនជាតិដាណឺម៉ាកអាយុ ២២ ឆ្នាំដែលត្រូវបានឃាត់ខ្លួននៅជិតផ្សារទំនើប Fields។

លោក Thomassen បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងគិតថា ការបាញ់ប្រហារនេះ គឺជាអំពើភេរវកម្ម។ ប៉ូលិសបានបើកប្រតិបត្តិការស្វែងរកដ៏ធំ នៅទូទាំងតំបន់ Zealand ដើម្បីកំណត់ថាតើមានជនសង្ស័យមានសមគំនិតផ្សេងទៀតឬក៏យ៉ាងណា។ យើង​មិន​មាន​ព័ត៌មាន​ថា ​អ្នក​ដទៃ​ពាក់ព័ន្ធ​ទេ។ នេះ​ជា​អ្វី​ដែល​យើង​ដឹង​ឥឡូវ​នេះ”។

ប៉ូលិស ត្រូវបានគេជូនដំណឹងជាលើកដំបូងអំពីការបាញ់ប្រហារនៅម៉ោង ៥:៣៦ នាទីល្ងាច។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបញ្ចេញរូបភាពដែលបង្ហាញពីមន្ត្រីប៉ូលិសប្រដាប់ដោយអាវុធយ៉ាងច្រើននៅកន្លែងកើតហេតុ ក៏ដូចជាមនុស្សដែលកំពុងរត់ចេញពីហាងលក់ទំនិញ។

សាក្សីនិយាយថា ពួកគេបានឃើញមនុស្សជាង ១០០ នាក់ប្រញាប់ប្រញាល់រត់ទៅច្រកចេញរបស់ផ្សារទំនើប នៅពេលស្នូរគ្រាប់កាំភ្លើងដំបូងត្រូវបានឮ។

គួរបញ្ជាក់ថា​ ហេតុការណ៍នេះកើតឡើងត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារនៅខាងក្រៅ បារ៍ មួយក្នុងទីក្រុង អូស្លូ ប្រទេសន័រវេស ដោយបានសម្លាប់មនុស្សពីរនាក់ និងរបួស ២១ នាក់ផ្សេងទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម