ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដណ្តើមបានតំបន់ Luhansk ទាំងមូល ខណៈអ៊ុយក្រែន ដកទ័ព (មានវីដេអូ)
រុស្ស៊ីអះអាងថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទាំងស្រុងលើខេត្ត Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីដណ្តើមកាន់កាប់បន្ទាយចុងក្រោយនៅ Lysychansk។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអាទិត្យទី០៣ខែកក្កដាថា រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានជូនដំណឹងដល់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថាតំបន់ Luhansk ត្រូវបានរំដោះ។
មុននេះ រុស្ស៊ីក៏និយាយដែរថា កងកម្លាំងរបស់ខ្លួន បានដណ្តើមយកភូមិជុំវិញទីក្រុង Lysychansk និងឡោមព័ទ្ធទីក្រុងនេះ។

ស្របពេលជាមួយគ្នានោះដែរ យោធាអ៊ុយក្រែនបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានដកថយចេញពីទីក្រុង Lysychansk ហើយ។
យោធាអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា “ការបន្តការពារទីក្រុងនេះ នឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ដើម្បីការពារអាយុជីវិតរបស់អ្នកការពារអ៊ុយក្រែន ការសម្រេចចិត្ត ត្រូវបានធ្វើឡើងដើម្បីដកទ័ពចេញ”។
នៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលស្គាល់ការដកទ័ពនេះ ប៉ុន្តែនិយាយថា ការប្រយុទ្ធដើម្បីទីក្រុងនេះនៅតែក្តីគគុក នៅជាយក្រុង។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានសន្យាថានឹងដណ្តើមយកទីក្រុងមកវិញជាមួយនឹងអាវុធទំនើបបន្ថែមទៀត។ ដោយលើកឡើងពីភាពជោគជ័យរបស់កងកម្លាំងរបស់លោក ក្នុងការដណ្តើមយកទឹកដីផ្សេងទៀត, លោកបានសន្យាថា “នឹងមានថ្ងៃមួយដែលយើងនឹងយកបានតំបន់ Donbas មកវិញ”។
មុននេះ លោក Zelenskyy និយាយថា កងកម្លាំងទីក្រុង កៀវ នៅតែកំពុងប្រយុទ្ធជាមួយទាហានរុស្ស៊ីនៅជាយក្រុង Lysychansk ក្នុងស្ថានភាពលំបាក និងគ្រោះថ្នាក់ខ្លាំងបំផុត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន ព្យាយាម វាយ ប្រហារ គោល ដៅ យោធា បេឡារុស តែ មីស៊ីលទាំងអស់ ត្រូវ ស្ទាក់ ចាប់បាន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង