ព័ត៌មានអន្ដរជាតិ
អាមេរិក ថា មិនទាន់ដល់ពេលសម្រាប់កិច្ចពិភាក្សាសន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន ទេ (មានវីដេអូ)
ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា វាឆាប់ពេកហើយ ដែលត្រូវពិភាក្សាអំពីកិច្ចចរចាសន្តិភាព រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ដរាបណាភាគីទាំងពីរមិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាបែបនេះ។ នេះបើតាមសម្តី អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby បានប្រាប់ Fox News កាលពីថ្ងៃអាទិត្យទី០៣ខែកក្កដា។

នៅពេលសួរថាតើប្រធានាធិបតីអាមេរិកលោក Joe Biden គួរតែជំរុញ រុស្ស៊ី និងអ៊ុយក្រែនឆ្ពោះទៅរកការចរចាសន្តិភាពដែរឬអត់នោះ លោក Kirby និយាយថា វាជាពេលវេលាសម្រាប់សហរដ្ឋអាមេរិកដើម្បីបន្តគាំទ្រអ៊ុយក្រែន។ គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន គឺត្រូវធ្វើឲ្យប្រាកដថា ទីក្រុងកៀវ ទទួលបានជ័យជម្នះ នៅក្នុងជម្លោះដែលកំពុងបន្ត ទោះក្នុងលក្ខខណ្ឌអ្វីក៏ដោយ។
មន្ត្រីជាន់ខ្ពស់ NSC និយាយថា “យើងមិនចង់ឃើញអ៊ុយក្រែនចាញ់រុស្ស៊ីទេ ហើយនេះជាមូលហេតុដែលយើងប្រញាប់ប្រញាល់ផ្តល់ជំនួយ។ គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ឯង បានផ្តល់ជំនួយ ក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ ទៅហើយ ដល់អ៊ុយក្រែន”។

និយាយអំពីកិច្ចពិភាក្សានាពេលអនាគត លោក Kirby លើកឡើងថា “ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងប្រាប់អ្នកថា ពេលនេះមិនមែនជាពេលវេលាសម្រាប់ការពិភាក្សាទាំងនោះទេ។ មន្ត្រីអាមេរិកបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏មិនបានបង្ហាញសញ្ញាចាប់អារម្មណ៍លើការចរចាដែរ”។
កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងកៀវ អាចបញ្ចប់ជម្លោះក្នុងរយៈពេលត្រឹមមួយថ្ងៃ ដោយបញ្ជាឲ្យកងទ័ព និងកងកម្លាំងជាតិនិយមរបស់ខ្លួន ទម្លាក់អាវុធចុះហើយបំពេញតាមការទាមទារដែលដាក់ដោយទីក្រុងមូស្គូ។
កាលពីថ្ងៃអាទិត្យ លោក Peskov អះអាងថា វាគឺជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលចង់ឲ្យ សង្រ្គាមបន្ត និងរារាំងទីក្រុងកៀវ មិនឲ្យគិតអំពីសន្តិភាព៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ដណ្តើមបាន តំបន់ Luhansk ទាំងមូល ខណៈអ៊ុយក្រែន ដកទ័ព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ