ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តលោក ពូទីន ទាមទារឲ្យសងសឹក បន្ទាប់ពីការផ្ទុះនៅព្រំដែន រុស្ស៊ី (មានវីដេអូ)
មនុស្សចំនួន ៣នាក់បានស្លាប់ និងផ្ទះរាប់រយខ្នងរងការខូចខាត នៅក្នុងហេតុការណ៍ ដែលទំនងជាការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod នៅព្រំដែនរុស្ស៊ី កាលពីថ្ងៃអាទិត្យទី០៣ខែកក្កដា។
អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានអះអាងថា ការផ្ទុះជាច្រើនលើកបានវាយប្រហារទីក្រុងមានប្រជាជនជិត ៤០០ ០០០នាក់ ដែលស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រ ភាគខាងជើងព្រំដែនជាមួយអ៊ុយក្រែន។
លោក Gladkov បាននិយាយតាមរយៈកម្មវិធីផ្ញើសារ Telegram ថា យ៉ាងហោចណាស់អាផាតមិនចំនួន១១ និងផ្ទះ៣៩ខ្នង ត្រូវរងការខូចខាត រួមទាំង ៥ខ្នងត្រូវបានបំផ្លាញទាំងស្រុងផងដែរ។
សមាជិកសភាជាន់ខ្ពស់រុស្ស៊ីនិងជាសម្ព័ន្ធមិត្តលោក ពូទីន គឺលោក Andrei Klishas បានចោទប្រកាន់អ៊ុយក្រែនពីការបាញ់ផ្លោងដាក់ទីក្រុង Belgorod ហើយអំពាវនាវឲ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។
លោក Klishas បានសរសេរនៅលើ Telegram ថា “ការស្លាប់របស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទីក្រុង Belgorod គឺជាសកម្មភាពលុកលុយដោយផ្ទាល់ពីសំណាក់អ៊ុយក្រែន ហើយទាមទារឲ្យមានការឆ្លើយតបធ្ងន់ធ្ងរបំផុត រួមទាំងយោធាផងដែរ”។
ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុង កៀវ ពីការវាយប្រហារជាច្រើនលើក លើទីក្រុង Belgorod និងតំបន់ផ្សេងទៀតជាប់ព្រំដែនអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈមក។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន មិនបានអះអាងពីការទទួលខុសត្រូវនោះទេ ប៉ុន្តែបានពណ៌នាឧបទ្ទវហេតុនេះថាជាការតបស្នង និងជាកម្មផល សម្រាប់សកម្មភាពរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ថា មិនទាន់ដល់ពេលសម្រាប់កិច្ចពិភាក្សាសន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន ទេ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់