Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស សន្យាធ្វើគ្រប់យ៉ាងដើម្បីឲ្យ អ៊ុយក្រែន ឈ្នះសង្គ្រាម

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានសន្យាថា ចក្រភពអង់គ្លេសនឹងធ្វើអ្វីគ្រប់យ៉ាងតាមតែអាចទៅបានដើម្បីធានាឲ្យអ៊ុយក្រែនឈ្នះសង្គ្រាមលើរុស្ស៊ី ក៏ដូចជាជួយស្ដារប្រទេសនេះឡើងវិញផងដែរ ។

លោកស្រី Liz Truss
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​នឹង​ប្រាប់​សន្និសីទ​ស្តីពី “​ការ​ស្តារប្រទេស​អ៊ុយក្រែន” ដែលរៀបចំឡើងក្នុងប្រទេស​ស្វីស​នៅ​ថ្ងៃ​ចន្ទនេះ​ថា ចក្រភព​អង់គ្លេស​នឹង​គាំទ្រ​ប្រទេស​ដែល​រង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រយៈ​ពេល​វែង និង​ទប់ទល់​សង្គ្រាមលុកលុយ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។

ទន្ទឹមនោះការិយាល័យកិច្ចការបរទេសបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានស្នើឲ្យចក្រភពអង់គ្លេសធ្វើជាជើងឯកក្នុងការស្តារទីក្រុងកៀវឡើងវិញ រួមទាំងតំបន់ជុំវិញនោះផងដែរ ។

ប៉ុន្តែការព្យាយាមកសាងតំបន់នេះឡើងវិញហាក់ប្រឈមបញ្ហាកាន់តែខ្លាំង ដោយសារសមត្ថភាពមីស៊ីលរបស់រុស្ស៊ីក្នុងការវាយលុករដ្ឋធានីមួយនេះ ខណៈដែលកងកម្លាំងរបស់វិមានក្រឹមឡាំងក៏កំពុងឈានទៅមុខបន្តិចម្តងៗនៅភាគខាងកើត ។

បន្ថែមពីនេះការប្ដេជ្ញារបស់អង់គ្លេសក៏កើតឡើង ស្របពេលដែលកងកម្លាំងរបស់រុស្ស៊ីបានគ្រប់គ្រងទាំងស្រុងលើខេត្ត Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីដណ្តើមកាន់កាប់បន្ទាយចុងក្រោយនៅទីក្រុង Lysychansk ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំង ២ កន្លែងនៅភាគខាងត្បូង អ៊ុយក្រែន ស្លាប់ និងរបួសរាប់សិបនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម