ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង៖ អ៊ុយក្រែន ត្រូវតែទទួលយក រាល់លក្ខខណ្ឌរបស់ រុស្ស៊ី
ស្របពេលជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ នៅតែបន្តដោយគ្មានសញ្ញាថមថយនោះ វិមានក្រឹមឡាំងបាននិយាយថា អ៊ុយក្រែនត្រូវតែយល់ និងឯកភាពចំពោះគ្រប់លក្ខខណ្ឌរបស់រុស្ស៊ី នៅពេលការចរចាចាប់ផ្តើមជាថ្មី។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា តម្រូវការសម្រាប់គំនិតផ្តួចផ្តើមនានា ដើម្បីសម្រួលស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន បានថយចុះ ប៉ុន្តែសុភវិនិច្ឆ័យនោះនឹងឈ្នះឆាប់ៗ ឬពេលក្រោយ។
លោកបានប្រាប់ទូរទស្សន៍ Russia 1 TV ថា “គ្មានអ្វីត្រូវងឿងឆ្ងល់ទេថា សុភវិនិច្ឆ័យនឹងឈ្នះក្នុងពេលនោះ។ អ៊ុយក្រែនត្រូវការអង្គុយ នៅតុចរចា។ ហើយគ្រាន់តែកែសម្រួលលើឯកសារដែលបានព្រមព្រៀងគ្នារួចទៅហើយប៉ុណ្ណោះ”។
ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង បានចោទប្រកាន់បន្ថែមទៀតថា បច្ចុប្បន្នលោកខាងលិចមានបំណងឲ្យសង្រ្គាមបន្ត ដោយសារតែសហរដ្ឋអាមេរិកបានហាមឃាត់អ៊ុយក្រែនមិនឲ្យពិភាក្សា ឬសូម្បីតែពិចារណាអំពីសន្តិភាព។

លោកបានកត់សម្គាល់ថា “ពេលនេះជាពេលដែលបណ្តាប្រទេសលោកខាងលិច មានបំណងបន្តសង្រ្គាម។ នេះមានន័យថា ក្រោមការដឹកនាំរបស់ទីក្រុងវ៉ាស៊ីនតោន បណ្តាប្រទេសលោកខាងលិច នឹងមិនអនុញ្ញាតឲ្យអ៊ុយក្រែនគិត ឬនិយាយអំពីសន្តិភាពឡើយ”។
ស្របពេលជាមួយគ្នានោះ ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា វាឆាប់ពេកហើយ ដែលត្រូវពិភាក្សាអំពីកិច្ចចរចាសន្តិភាព រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ដរាបណាភាគីទាំងពីរមិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាបែបនេះ។ នេះបើតាមសម្តី អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby បានប្រាប់ Fox News កាលពីថ្ងៃអាទិត្យទី០៣ខែកក្កដា។

នៅពេលសួរថាតើប្រធានាធិបតីអាមេរិកលោក Joe Biden គួរតែជំរុញ រុស្ស៊ី និងអ៊ុយក្រែនឆ្ពោះទៅរកការចរចាសន្តិភាពដែរឬអត់នោះ លោក Kirby និយាយថា វាជាពេលវេលាសម្រាប់សហរដ្ឋអាមេរិកដើម្បីបន្តគាំទ្រអ៊ុយក្រែន។ គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន គឺត្រូវធ្វើឲ្យប្រាកដថា ទីក្រុងកៀវ ទទួលបានជ័យជម្នះ នៅក្នុងជម្លោះដែលកំពុងបន្ត ទោះក្នុងលក្ខខណ្ឌអ្វីក៏ដោយ។
មន្ត្រីជាន់ខ្ពស់ NSC និយាយថា “យើងមិនចង់ឃើញអ៊ុយក្រែនចាញ់រុស្ស៊ីទេ ហើយនេះជាមូលហេតុដែលយើងប្រញាប់ប្រញាល់ផ្តល់ជំនួយ។ គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ឯង បានផ្តល់ជំនួយ ក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារ ទៅហើយ ដល់អ៊ុយក្រែន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Republic World, RT
ចុចអាន៖ អាមេរិក ថា មិនទាន់ដល់ពេលសម្រាប់កិច្ចពិភាក្សាសន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន ទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ