ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់របួស ក្នុងភាពចលាចលនៅ អ៊ូសបេគីស្ថាន
មន្ត្រីក្នុងតំបន់ Karakalpakstan នៃប្រទេស អ៊ូសបេគីស្ថាន បាននិយាយថា មនុស្សរាប់ពាន់នាក់កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរងរបួសអំឡុងពេលមានភាពចលាចល កាលពីចុងសប្តាហ៍។

រដ្ឋមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា មន្ទីរពេទ្យក្នុងក្រុង Nukus នៃតំបន់ Karakalpakstan គឺពោរពេញទៅដោយអ្នកជំងឺ។
ការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខបានផ្ទុះឡើង នៅពេលក្រុមអ្នកតវ៉ា ចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវ ជុំវិញផែនការដកសិទ្ធិឯករាជ្យរបស់ដែនដីស្វយ័តមួយនេះ។

ឥឡូវ លោកប្រធានាធិបតី Shavkat Mirziyoyev និយាយថា ផែនការនឹងមិនត្រូវបានអនុវត្តទេ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភាក្នុងតំបន់កាលពីថ្ងៃអាទិត្យ លោកបានចោទប្រកាន់អ្វីដែលលោកហៅថា ជាកងកម្លាំងព្យាបាទ ថាកំពុងព្យាយាមបង្កអស្ថិរភាព និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពនៅក្នុងរដ្ឋអាស៊ីកណ្តាលមួយនេះ។
ស្របពេលជាមួយគ្នានោះ លោកបានចោទអ្នករៀបចំបាតុកម្មថា បានព្យាយាមរឹបអូសអគាររបស់រដ្ឋាភិបាលក្នុងតំបន់ ដើម្បីយកអាវុធ។

លោកត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន AFP ថា “បាតុករ បានវាយប្រហារមន្ត្រីអនុវត្តច្បាប់ ដោយវាយដំពួកគេយ៉ាងធ្ងន់ធ្ងរ និងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ”។
គួរបញ្ជាក់ថា អ៊ូសបេគីស្ថាន មានកេរ្តិ៍ឈ្មោះ ជាសាធារណរដ្ឋគាបសង្កត់បំផុតក្នុងចំណោមអតីតសហភាពសូវៀតផ្សេងទៀត ដោយមានការគៀបសង្កត់លើការប្រឆាំងគ្រប់ទម្រង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិកជម្លៀសយោធា និងជនស៊ីវិល អាហ្វហ្គានីស្ថាន ជិត ៥០០ នាក់ចេញពី អ៊ូសបេគីស្ថាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម