Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ុយអែត សន្យាគោរពតាមកិច្ចព្រមព្រៀងជាមួយ តួកគី ដើម្បីណាតូ

បានផុស

នៅ

នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson កាលពីថ្ងៃអាទិត្យបានប្តេជ្ញាថានឹងគោរពតាមកិច្ចព្រមព្រៀងថ្មីៗនេះជាមួយតួកគី រួមទាំងការសន្យាលើការធ្វើបត្យាប័នពួកភេរវករផងដែរ បន្ទាប់ពីបានចូលជាសមាជិករបស់អង្គការណាតូ ។

លោក Magdalena Andersson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងព្រឹត្តិការណ៍នយោបាយប្រចាំឆ្នាំ Almedalen Week នៅទីក្រុង Gotland លោកស្រី Andersson បាននិយាយថា ទោះយ៉ាងណាលោកស្រីមិនអាចចែករំលែកព័ត៌មានលម្អិត ឬជាក់លាក់ណាមួយនៃអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយតួកគី និងហ្វាំងឡង់ នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីថ្ងៃទី ២៨-៣០ នៅទីក្រុង Madrid នោះទេ ។

លោកស្រី Andersson បាននិយាយថា “អ្នកដែលមិនពាក់ព័ន្ធនឹងសកម្មភាពភេរវករ មិនចាំបាច់ព្រួយបារម្ភនោះទេ ។ ពលរដ្ឋស៊ុយអែតមិនអាចធ្វើបត្យាប័នបានដោយយោងតាមច្បាប់ជាតិ និងអន្តរជាតិនោះទេ ប្រសិនបើអ្នកមិនបានចូលរួមក្នុងសកម្មភាពភេរវករ” ។

ប្រទេសស៊ុយអែត និងហ្វាំងឡង់បានចាកចេញពីប្រទេសអព្យាក្រឹតភាព ហើយបានដាក់ពាក្យចូលរួមអង្គការណាតូក្នុងខែឧសភា ដែលជាការសម្រេចចិត្តមួយ ដោយសារតែសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ។ ប៉ុន្តែតួកគីដែលជាសមាជិកយូរអង្វែងនៃសម្ព័ន្ធភាពមួយនេះបានសម្តែងការជំទាស់ចំពោះការប៉ុនប៉ងចូលជាសមាជិកភាព ដោយបានរិះគន់ប្រទេសនានាចំពោះការមិនប្រឆាំង និងថែមទាំងគាំទ្រក្រុមភេរវករទៀតផង ។

នៅមុនកិច្ចប្រជុំកំពូលនោះ, តួកគី ហ្វាំងឡង់ និងស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីកិច្ចពិភាក្សា ៤ ផ្លូវនៅក្នុងរដ្ឋធានីអេស្ប៉ាញ ហើយកិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យប្រទេស Nordic ទាំងពីរក្លាយជាសមាជិកណាតូ ប៉ុន្តែដាក់លក្ខខណ្ឌឲ្យពួកគេចាត់វិធានការលើការព្រួយបារម្ភអំពីភេរវកម្មរបស់តួកគី និងដកការហាមឃាត់អាវុធលើទីក្រុងអង់ការ៉ាជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អង់គ្លេស សន្យាធ្វើគ្រប់យ៉ាងដើម្បីឲ្យ អ៊ុយក្រែន ឈ្នះសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម