ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងលបបាញ់ពីដំបូលអគារ សម្លាប់មនុស្ស៦នាក់ នៅឯក្បួនដង្ហែ សហរដ្ឋអាមេរិក (មានវីដេអូ)
ប៉ូលិស កំពុងស្វែងរកខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់មនុស្សចំនួន៦នាក់ នៅឯក្បួនដង្ហែទិវាឯករាជ្យក្បែរទីក្រុង Chicago សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍នៅក្នុងទីក្រុង Highland Park រដ្ឋ Illinois ត្រូវបានបញ្ឈប់ភ្លាមៗ នៅពេលស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានបន្លឺឡើង នៅម៉ោងប្រហែល ១០ និង ១៥ នាទី (ម៉ោងក្នុងស្រុក)។
ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន ២៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមប៉ូលិស, ជនសង្ស័យគឺឈ្មោះ Robert E Crimo III អាយុ ២២ ឆ្នាំ ប្រដាប់ដោយអាវុធ និងមានគ្រោះថ្នាក់។

ជនសង្ស័យទំនងជា កំណត់គោលដៅលើអ្នកចូលរួមក្បួនដង្ហែដោយមិនរើសមុខ ជាមួយនឹងកាំភ្លើងដែលមានថាមពលខ្ពស់។
ជនសង្ស័យ ត្រូវបានគេជឿថា បានលបបាញ់ទៅលើសាធារណជន ពីលើដំបូលហាងក្បែរនោះ ជាកន្លែងដែលប៉ូលិសនិយាយថា ពួកគេបានរកឃើញ “ភស្តុតាងនៃអាវុធ”។

មនុស្សពេញវ័យ៥នាក់បានស្លាប់នៅកន្លែងកើតហេតុ ក៏ដូចជាជនរងគ្រោះម្នាក់ទៀត ដែលសមត្ថកិច្ចមូលដ្ឋាននិយាយថា បានស្លាប់នៅក្នុងមន្ទីរពេទ្យក្បែរនោះ។
គួរបញ្ជាក់ថា ថ្ងៃទី ៤ខែកក្កដា គឺជាថ្ងៃបុណ្យជាតិ ដែលរម្លឹកដល់ពេលអាណានិគមអាមេរិកបានប្រកាសឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៧៧៦៕




សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាញ់ប្រហារនៅផ្សារទំនើបដាណឺម៉ាក ស្លាប់មនុស្ស៣នាក់ ប៉ូលិស ថាជា អំពើភេរវកម្ម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ