Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន បញ្ជាឲ្យបន្តប្រតិបត្តិការយោធា បន្ទាប់ពីដណ្តើមបានតំបន់ Lugansk (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី០៤ខែកក្កដា បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu ជំរុញការវាយលុករបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ជាបន្តទៀត បន្ទាប់ពីកងទ័ពបានកាន់កាប់តំបន់ Lugansk ទាំងមូល។

លោក ពូទីន (ឆ្វេង) និងលោក Shoigu

លោកពូទីន បានប្រាប់លោក Shoigu ថា “អង្គភាពយោធា រួមទាំងក្រុមបូព៌ា និងក្រុមខាងលិច ត្រូវតែបំពេញភារកិច្ចរបស់ពួកគេតាមផែនការដែលបានអនុម័តពីមុន។ ខ្ញុំសង្ឃឹមថា អ្វីៗនឹងបន្តក្នុងទិសដៅរបស់ពួកគេ ដូចដែលបានកើតឡើងនៅ Luhansk”។

ដោយឡែក លោក Shoigu បានប្រាប់លោក ពូទីន កាលពីចុងសប្តាហ៍នេះថា កងកម្លាំងរបស់ទីក្រុងមូស្គូឥឡូវនេះ បានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk ដែលនេះជាជ័យជម្នះដ៏សំខាន់សម្រាប់វិមានក្រឹមឡាំង ក្នុងរយៈពេលជាង ៤ខែបន្ទាប់ពីមេដឹកនាំរបស់ខ្លួន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន។

លោក Shoigu (ឆ្វេង) និងលោក ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ លោក ពូទីន បានប្រាប់ឲ្យ កងទ័ពដែលចូលរួមក្នុងយុទ្ធនាការនៅ Luhansk គួរតែសម្រាកសិន និងកសាងសមត្ថភាពប្រយុទ្ធរបស់ពួកគេជាថ្មី។

គួរបញ្ជាក់ថា បន្ទាប់ពីបោះបង់គោលដៅដំបូងរបស់ខ្លួន ក្នុងការដណ្តើមយករដ្ឋធានី កៀវ ក្រោយមានការតស៊ូ យ៉ាងស្វិតស្វាញពីសំណាក់អ៊ុយក្រែន, រុស្ស៊ីបានបង្វែរកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការដណ្តើមយកតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន វិញ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Moscow Times

ចុចអាន៖ វិមានក្រឹមឡាំង៖ អ៊ុយក្រែន ត្រូវតែទទួលយក រាល់លក្ខខណ្ឌរបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម