ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ព្រមានឆ្លើយតប បន្ទាប់ពី ប៊ុលហ្គារី បណ្តេញអ្នកការទូតរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបំផុត
វិមានក្រឹមឡាំងនឹងឆ្លើយតបដូចគ្នា បន្ទាប់ពីប៊ុលហ្គារី បានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៧០ នាក់។ នេះបើតាមការព្រមានពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃចន្ទទី០៤ខែកក្កដា។

ការព្រមាននេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ប៊ុលហ្គារី លោក Kiril Petkov បានប្រកាសពីការបណ្តេញបុគ្គលិកការទូតរុស្ស៊ីចំនួន ៧០ នាក់ ដោយសារព្រួយបារម្ភអំពីការធ្វើចារកម្ម កាលពីសប្តាហ៍មុន។
ចំណាត់ការនេះ គឺជាការបណ្តេញអ្នកការទូតរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានសោះ ពីសំណាក់រដ្ឋាភិបាលទីក្រុង សូហ្វីយ៉ា និងមានចំនួនច្រើនជាងពាក់កណ្តាល នៃចំនួនអ្នកការទូតរបស់ទីក្រុងមូស្គូ ដែលឈរជើងនៅក្នុងប្រទេសប៊ុលហ្គារី។

បន្ទាប់ពីការសម្រេចចិត្តនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៊ុលហ្គារី លោកស្រី Eleonora Mitrofanova បាននិយាយថា លោកស្រីនឹងស្នើឲ្យទីក្រុងមូស្គូ បិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសបាល់កង់មួយនេះ។
លោកស្រីថែមទាំងបានអំពាវនាវឲ្យទីក្រុង សូហ្វីយ៉ា ផ្លាស់ប្តូរនូវអ្វីដែលលោកស្រីហៅថាជាវិធានការអរិភាព មិនធ្លាប់មានពីមុនមកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ សង្គ្រាមសម្ងាត់របស់អាមេរិក ត្រូវបានលាតត្រដាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ