ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់ទីក្រុងបន្ទាប់ដែល រុស្ស៊ី នឹងបើកការវាយលុក
អភិបាលតំបន់ Luhansk លោក Serhiy Gaidai បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថា ទីក្រុង Sloviansk និងទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន នឹងក្លាយជាគោលដៅបន្ទាប់ដែលរងការវាយប្រហារពីកងកម្លាំងរុស្ស៊ី ។

លោក Gaidai បាននិយាយថា រុស្សីនឹងផ្លាស់ប្តូគោលដៅសំខាន់ៗនៃសង្រ្គាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនដើម្បីព្យាយាមដណ្តើមយកតំបន់ Donetsk ទាំងអស់ បន្ទាប់ពីទើបយកបានតំបន់ Luhansk ដែលនៅក្បែរគ្នា ។
កងកម្លាំងរុស្ស៊ីបានប្រកាសពីការគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីដណ្ដើមកាន់កាប់បន្ទាយចុងក្រោយនៅទីក្រុង Lysychansk ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋ Donetsk និង Luhansk បានស្នើសុំជំនួយដើម្បីការពារពួកគេពីការវាយប្រហារកាន់តែខ្លាំងដោយកងទ័ពអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីបាននិយាយថា គោលដៅរបស់ទីក្រុងមូស្គូគឺធ្វើឲ្យតំបន់គ្មានយោធា និងបំបាត់លទ្ធិណាហ្ស៊ីអ៊ុយក្រែន ហើយគោលដៅតែមួយគត់របស់រុស្ស៊ីគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ជាពិសេសគឺដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ Donbass ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អង់គ្លេស សន្យាធ្វើគ្រប់យ៉ាងដើម្បីឲ្យ អ៊ុយក្រែន ឈ្នះសង្គ្រាម
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំង ២ កន្លែងនៅភាគខាងត្បូង អ៊ុយក្រែន ស្លាប់ និងរបួសរាប់សិបនាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ