Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky យកអតីតមេ ណាតូ ធ្វើជាទីប្រឹក្សាកំពូល (មានវីដេអូ)

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីដាណឺម៉ាក និងជាអគ្គលេខាធិការអង្គការណាតូលោក Anders Fogh Rasmussen បានទទួលយកតួនាទីថ្មីជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។

លោក Zelensky (ឆ្វេង) និងលោក Rasmussen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការងារថ្មីនេះដែរ លោក Rasmussen បានចុះទៅមើលទីក្រុង Irpen របស់អ៊ុយក្រែន មុនពេលចូលរួមជាមួយជួររដ្ឋាភិបាលទីក្រុងកៀវរបស់លោក Zelensky ក្នុងនាមជាសមាជិកនៃក្រុមអ្នកជំនាញអន្តរជាតិដែលនឹងផ្តល់ដំបូន្មានដល់មេដឹកនាំអ៊ុយក្រែនអំពី “ការធានាសុវត្ថិភាព” សម្រាប់ប្រទេសដែលកំពុងការវាយលុកមួយនេះ ។

ចំណែកនៅក្នុងសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងបេសកកម្មថ្មីនេះ លោក Rasmussen បាននិយាយថា “ក្រុមការងាររបស់លោកនឹងពិនិត្យមើលពីរបៀបដែលដៃគូរបស់អ៊ុយក្រែនអាចជួយពង្រឹង និងកសាងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនឡើងវិញដើម្បីបញ្ចៀសសង្គ្រាមលុកលុយនាពេលអនាគត” ។

ទន្ទឹមនោះ នេះមិនមែនជាលើកទីមួយទេ ដែលលោក Rasmussen ជួយប្រធានាធិបតីអ៊ុយក្រែន ខណៈនៅឆ្នាំ ២០១៦ អតីតអគ្គលេខាធិការអង្គការណាតូរូបនេះត្រូវបានជួលដោយលោកប្រធានាធិបតី Petro Poroshenko ឲ្យធ្វើជាទីប្រឹក្សាផងដែរ ។

ជាច្រើនឆ្នាំមកនេះ លោក Rasmussen បានធ្វើសេចក្តីថ្លែងការណ៍ជាច្រើនប្រឆាំងនឹងរុស្ស៊ី ដោយបានហៅរដ្ឋាភិបាលទីក្រុងមូស្គូថាជា “សត្រូវយុទ្ធសាស្ត្រ” និងបានអះអាងថា រុស្ស៊ីនឹងលុកលុយរដ្ឋបាល់ទិក ហើយមានតែណាតូប៉ុណ្ណោះដែលអាចបញ្ឈប់រឿងនេះបាន ។

ជាងនេះទៅទៀត លោក Rasmussen ក៏បានបញ្ចេញយោបល់ដែរថា លោកខាងលិចបានបង្កកំហុសក្នុងការមិនផ្តល់ផ្លូវច្បាស់លាស់ឲ្យប្រទេសហ្សកហ្ស៊ី និងអ៊ុយក្រែនសម្រាប់សមាជិកភាពណាតូ ហើយទាក់ទិន​នឹង​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន លោក Rasmussen បាន​ស្នើ​ថា លោក​ខាង​លិច​មិន​អាច​ឲ្យ​រុស្ស៊ី​ឈ្នះ​បាន​ឡើយ ។

គួរបញ្ជាក់ថា លោក Anders Fogh Rasmussen បានចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីដាណឺម៉ាកក្នុងឆ្នាំ ២០០៩ ដើម្បីក្លាយជាអគ្គលេខាធិការអង្គការណាតូ ហើយចាប់តាំងពីបានចាកចេញពីមុខតំណែងជាប្រធានណាតូក្នុងឆ្នាំ ២០១៤ ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើប្រទេសលីប៊ីក្នុងឆ្នាំ ២០១១ ដែលនាំឲ្យប្រទេសចូលទៅក្នុងសង្រ្គាមស៊ីវិល, លោក Rasmussen បានធ្វើការជាអ្នកប្រឹក្សានយោបាយនៅក្រុមហ៊ុន Rasmussen Global ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន ប្រាប់ទីក្រុងបន្ទាប់ដែល រុស្ស៊ី នឹងបើកការវាយលុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៦ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម