Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា ណាតូ នៅតែបើកទ្វារចំហសម្រាប់សមាជិកភាពទីក្រុងកៀវ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃចន្ទថា អង្គការណាតូនឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនលើសមាជិកភាពរបស់អ៊ុយក្រែននាពេលខាងមុខនេះនោះទេ ។

រដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែនលោក Dmytro Kuleba
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Levyy Bereg ថា “ខ្ញុំមិនឃើញលក្ខខណ្ឌជាមុនណាមួយសម្រាប់ណាតូក្នុងការផ្លាស់ប្តូរគោលនយោបាយជាក់ស្តែងលើសមាជិកភាពរបស់អ៊ុយក្រែននោះទេ” ។

លោករដ្ឋមន្ត្រីរំពឹងថា “ណាតូនឹងបន្តការបញ្ជាក់នាពេលអនាគតដ៏ខ្លីថា ទ្វារនៅតែបើកចំហសម្រាប់អ៊ុយក្រែន ហើយការសម្រេចចិត្តនៃកិច្ចប្រជុំកំពូលទីក្រុង Bucharest ក៏ដូចជាផ្លូវនៃការធ្វើសមាហរណកម្ម អឺរ៉ុប-អាត្លង់ទិក នៅតែអាចទៅរួច” ។

នៅខែធ្នូ ឆ្នាំ ២០១៤ សភា Verkhovna Rada នៃប្រទេសអ៊ុយក្រែនបានធ្វើវិសោធនកម្មច្បាប់ចំនួន ២ ដោយបោះបង់ចោលស្ថានភាពមិនចូលបក្សសម្ព័ន្ធ ហើយកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ សភាអ៊ុយក្រែនបានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាសញ្ញានៃការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការធ្វើសមាហរណកម្មទៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ។

ទន្ទឹមនោះមន្ត្រីក្រុងវ៉ាស៊ីនតោនបាននិយាយថា លទ្ធភាពនៃការចូលរបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូមិនត្រូវបានពិចារណាក្នុងដំណាក់កាលនេះនោះទេ ប៉ុន្តែសម្ព័ន្ធភាពក៏​នឹង​មិន​បោះបង់​ចោល​គោល​នយោបាយ​បើក​ចំហ​នេះដែរ ហើយ​ក៏​មិនបដិសេធដែរ​អំពីលទ្ធភាពរបស់ទីក្រុង​កៀវដែលអាច​នឹង​ចូល​រួម​ជា​មួយ​ណាតូ​នា​ពេល​អនាគតនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Zelensky យកអតីតមេ ណាតូ ធ្វើជាទីប្រឹក្សាកំពូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម