Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងប្រទេសអ៊ីតាលី ប្រកាសអាសន្ន គ្រោះរាំងស្ងួត (មានវីដេអូ)

បានផុស

នៅ

ប្រទេសអ៊ីតាលី បានប្រកាសភាពអាសន្ន នៅក្នុងតំបន់ភាគខាងជើងចំនួន៥ ជុំវិញទន្លេ Po ចំពេលមានគ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេល ៧០ ឆ្នាំ។

តំបន់ Emilia-Romagna, Friuli Venezia Giulia, Lombardy, Piedmont និង Veneto នឹងត្រូវផ្តល់ឲ្យនូវទឹកប្រាក់ចំនួន ៣៨លានដុល្លារ ជាមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីដោះស្រាយការខ្វះខាតទឹក។

យោងតាមសហជីពកសិកម្ម Coldiretti បានឲ្យដឹងថា គ្រោះរាំងស្ងួតបានគំរាមកំហែងដល់ជាង ៣០% នៃកសិផលរបស់ប្រទេសអ៊ីតាលី ខណៈទីក្រុងជាច្រើន បានប្រកាសអំពីការបែងចែកទឹករួចទៅហើយ។

អាកាសធាតុក្តៅខុសពីធម្មតា និងកម្រិតភ្លៀងធ្លាក់តិចនៅទូទាំងរដូវរងា និងរដូវផ្ការីក បានបង្កឲ្យមានកង្វះខាតទឹកនៅភាគខាងជើងប្រទេសអ៊ីតាលី។

រដ្ឋាភិបាល​អ៊ីតាលី​​និយាយ​ថា​ “​ការប្រកាស​អាសន្ននេះ ​គឺ​មាន​គោលបំណង​គ្រប់គ្រង​ស្ថានភាពនាពេល​បច្ចុប្បន្ន​ តាម​មធ្យោបាយ​និង​អំណាចមិនធម្មតា។ នឹងមានវិធានការបន្ថែមទៀតប្រសិនបើស្ថានភាពមិនប្រសើរឡើងទេនោះ”​។

ទន្លេ Po គឺជាទន្លេវែងជាងគេបំផុតរបស់ប្រទេសអ៊ីតាលី ដែលហូរទៅភាគខាងកើត ប្រវែងជាង ៦៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ មនុស្សយ៉ាងតិច៧នាក់បានស្លាប់ បន្ទាប់ពីរងការវាយប្រហារដោយការបាក់ផ្ទាំងថ្ម នៅតំបន់ភ្នំអាល់ ភាគខាងជើងប្រទេសអ៊ីតាលី នៅក្នុងអ្វីដែលលោកនាយរដ្ឋមន្ត្រី Mario Draghi អះអាងថា​ ជាប់ពាក់ព័ន្ធនឹងការកើនឡើងសីតុណ្ហភាព៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អគ្គិភ័យឆាបឆេះលើ ស្រឡាងដឹកមនុស្សជិត៣០០នាក់ ចេញពី ក្រិក ទៅ អ៊ីតាលី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម