Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា ការដណ្ដើមយកតំបន់ Luhansk ជាជ័យជម្នះចុងក្រោយរបស់ រុស្ស៊ី

បានផុស

នៅ

លោក Oleksiy Arestovych ទីប្រឹក្សា​របស់​ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​ថា ការ​ដណ្តើម​កាន់កាប់​តំបន់ Luhansk របស់រដ្ឋាភិបាលទី​ក្រុង​មូស្គូ​គឺ​ជា “ជ័យជម្នះ​ចុងក្រោយ​សម្រាប់​រុស្ស៊ី​នៅលើ​ទឹកដី​អ៊ុយក្រែន” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Arestovych បាននិយាយនៅក្នុងការបង្ហោះតាមអ៊ីនធឺណិតថា “ទាំងនេះគឺជាទីក្រុងដែលមានទំហំមធ្យមប៉ុណ្ណោះ ។ រុស្ស៊ីបានចំណាយពេលរហូតដល់ ៩០ ថ្ងៃ ពោលចាប់ពីថ្ងៃទី ៤ ខែមេសា ដល់ថ្ងៃទី ៤ ខែកក្កដា ហើយក៏មានការខាតបង់ច្រើនសន្ធឹកសន្ធាប់ផងដែរ” ។

លោក Arestovych បញ្ជាក់ថា ក្រៅពីសមរភូមិសម្រាប់តំបន់ Donetsk, អ៊ុយក្រែនក៏ត្រៀមនឹងចាប់ផ្តើមការវាយលុកតបទៅកងកម្លាំងរុស្ស៊ីនៅភាគខាងត្បូងនៃប្រទេសផងដែរ ។

លោកបាននិយាយថា “ការដណ្តើមយកទីក្រុងនានានៅភាគខាងកើត មានន័យថា ៦០ ភាគរយទៅហើយនៃកងកម្លាំងរុស្ស៊ីបានប្រមូលផ្តុំគ្នានៅទីនោះ ហើយរុស្ស៊ីនឹងពិបាកសម្រាប់ការប្តូរទិសទៅភាគខាងត្បូង” ។

ជាចុងក្រោយលោក Arestovych សង្ឃឹមថា “កងកម្លាំង​រុស្ស៊ី​នឹងមិនអាចចូលតំបន់ភាគខាងត្បូងបានទៀត​ទេ ដោយសារតែពួកគេបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការវាយប្រហារទីក្រុង Severodonetsk និង Lysychansk ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ លោក Zelensky យកអតីតមេ ណាតូ ធ្វើជាទីប្រឹក្សាកំពូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សំរាម
សន្តិសុខសង្គម១៤ នាទីutes មុន

ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

ព័ត៌មានជាតិ២៥ នាទីutes មុន

អូស្ត្រាលី ស្នើសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់និស្សិតទៅសិក្សាទីនោះ

ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យអៀរឡង់ផ្តល់កម្ចី ការប្រាក់ទាប សម្រាប់សហគមន៍កសិកម្មទំនើប

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ឥណ្ឌូណេស៊ី មាន​ករណី​វាយ​ប្រហារ​ដោយ​សត្វ​ក្រពើ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម