Connect with us

ព័ត៌មានអន្ដរជាតិ

លោក Johnson ជួបបញ្ហាធំ! រដ្ឋមន្ត្រីជាន់ខ្ពស់អង់គ្លេស ២រូប លាលែងតំណែង ដើម្បីតវ៉ាការដឹកនាំ

បានផុស

នៅ

រដ្ឋមន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​ចក្រភព​អង់គ្លេសចំនួន​២រូប ​បាន​លាលែង​ពី​គណៈរដ្ឋមន្ត្រី ​ក្នុង​ការចោទជាបញ្ហាប្រឈម​ចុង​ក្រោយ ​ដល់​ការ​ដឹក​នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី Boris Johnson។

លោក Boris Johnson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារទី០៥ខែកក្កដា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Sajid Javid និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak បានប្រកាសពីការលាលែងរៀងខ្លួន ក្នុងរយៈពេលប៉ុន្មាននាទីពីគ្នា ដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលរបស់លោក Johnson ធ្លាក់ចូលទៅក្នុងវិបត្តិ។

ការលាលែងនេះ បានកើតឡើងខណៈលោក Johnson សុំទោសចំពោះអ្វីដែលលោកនិយាយថា គឺជាកំហុសមួយសម្រាប់ការមិនបានអើពើថា អតីតរដ្ឋមន្ត្រីទទួលបន្ទុកគ្រូគង្វាល មិនស័ក្តិសមសម្រាប់ការងារក្នុងរដ្ឋាភិបាល បន្ទាប់ពីមានការតវ៉ាអំពីទង្វើខុសឆ្គងផ្លូវភេទលើរូបគាត់។

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Sajid Javid (ឆ្វេង) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak

ក្នុង​លិខិត​លាលែង​ពី​តំណែង​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី, រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ផ្តោត​លើ​សមត្ថភាព​របស់លោក Johnson ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ ​តាម​ស្តង់ដារ។

លោក Javid លើកឡើងថា លោកបានបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រងផលប្រយោជន៍ជាតិ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។ 

លោក Sajid Javid

លោកក៏បាននិយាយដែរថា សមាជិកសភា និងសាធារណជនជាច្រើន បានបាត់បង់ទំនុកចិត្តហើយលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រង ដើម្បីផលប្រយោជន៍ជាតិ។

ដោយឡែក លោក Sunak និយាយថា “ខ្ញុំស្ទាក់ស្ទើរក្នុងការ បន្តតំណែងដូចនេះ។ សាធារណជន​រំពឹង​ថា រដ្ឋាភិបាល​នឹង​ត្រូវ​បាន​អនុវត្ត​បាន​ត្រឹម​ត្រូវ មាន​សមត្ថកិច្ច និង​យកចិត្តទុកដាក់។ ខ្ញុំទទួលស្គាល់ថា នេះអាចជាការងាររដ្ឋមន្ត្រីចុងក្រោយរបស់ខ្ញុំ ប៉ុន្តែខ្ញុំជឿថា ស្តង់ដារទាំងនេះមានតម្លៃតស៊ូ ហើយនោះហើយជាមូលហេតុដែលខ្ញុំលាលែងពីតំណែង”។

លោក Rishi Sunak

កាសែត Daily Telegraph ក្រោយមកបានរាយការណ៍ថា លោក Johnson បានតែងតាំងប្រធានបុគ្គលិករបស់គាត់គឺ Steve Barclay ឲ្យកាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាលថ្មី។

ទាំងលោក Sunak និង Javid ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​អ្នក​មានឥទ្ធិពលប្រជែងតំណែងភាពជាអ្នក​ដឹកនាំ​នៅ​ក្នុង​គណបក្ស​អភិរក្ស ​ប្រសិន​បើលោក​ Johnson ត្រូវ​បាន​គេ​បង្ខំ​ឲ្យចុះ​ចេញ។

ការចាកចេញរបស់ពួកគេ គឺជាបញ្ហាដ៏ធំមួយសម្រាប់នាយករដ្ឋមន្ត្រី ពីព្រោះអ្នកទាំងពីរទទួលបន្ទុកលើបញ្ហាធំបំផុតចំនួនពីរ ដែលចក្រភពអង់គ្លេសកំពុងប្រឈមមុខ នោះគឺវិបត្តិតម្លៃទំនិញ និងផលវិបាកនៃជំងឺរាតត្បាត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ Zelensky សរសើរ Jonhson ថា ជួយច្រើនជាងមេដឹកនាំលោកខាងលិចផ្សេងទៀត តែស្តីឲ្យប្រធានាធិបតីមួយរូបថា ខ្លាចរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម