Connect with us

ព័ត៌មានអន្ដរជាតិ

អំពើពុករលួយក្នុងជួរកងទ័ពអ៊ុយក្រែន! ទាហានលក់ជំនួយយោធាលោកខាងលិច ដើម្បីប្រាក់ 

បានផុស

នៅ

នាយកការិយាល័យសន្តិសុខសេដ្ឋកិច្ចអ៊ុយក្រែន លោក Vadym Melnyk បាននិយាយកាលពីថ្ងៃអង្គារទី០៥ខែកក្កដាថា មានករណីជាច្រើន ដែលជំនួយមនុស្សធម៌ និងឧបករណ៍យោធាលោកខាងលិច ត្រូវបានលក់នៅក្នុងប្រទេសអ៊ុយក្រែន។

នាយកការិយាល័យសន្តិសុខសេដ្ឋកិច្ចអ៊ុយក្រែន លោក Vadym Melnyk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Melnyk បានប្រាប់ទូរទស្សន៍ Ukraina 24 ថា “សូម្បីតែផលិតផលយោធា ក៏ត្រូវបានលក់ដើម្បីប្រាក់ដែរ។ យើងបានរកឃើញការពិតទាំងនេះ”។

មន្ត្រីរូបនេះបានបន្ថែមថា ការិយាល័យកំពុងស៊ើបអង្កេតករណីពាក់ព័ន្ធនឹងជំនួយមនុស្សធម៌ ថ្វីបើវាត្រូវបានលក់ដើម្បីប្រាក់ក៏ដោយ។

សូម្បីតែទាហានស៊ីឈ្នួលអាមេរិកម្នាក់ ដែលបានប្រយុទ្ធដើម្បីអ៊ុយក្រែន និងត្រូវបានចាប់ខ្លួនដោយទាហានរុស្ស៊ីកាលពីខែមុន ក៏បាននិយាយដែរថា គាត់ផ្ទាល់ បានមើលឃើញអំពើពុករលួយនៅក្នុងយោធាអ៊ុយក្រែន។

ព័ត៌មាននេះលេចឡើងស្របពេល ប្រទេសរុស្ស៊ី បានអះអាងថា អាវុធមួយចំនួនដែលលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន កំពុងធ្លាយទៅដល់ពាសពេញតំបន់មជ្ឈិមបូព៌ា និងធ្លាក់ចូលទៅក្នុងទីផ្សារងងឹត។

លោក Sergei Shoigu

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា កន្លងមក អ៊ុយក្រែនបានទទួលទំនិញយោធាជាង ២៨ ០០០តោន ហើយសព្វាវុធរបស់លោកខាងលិចមួយចំនួន កំពុងលេចឡើងនៅមជ្ឈិមបូព៌ា។

ទោះបីជាយ៉ាងណាក៏ដោយ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណា​មួយ ​ដើម្បីគាំទ្រ​ការ​អះអាង​របស់ខ្លួន​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាវុធលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ធ្លាយទៅដល់មជ្ឈិមបូព៌ា ធ្លាក់ចូលទីផ្សារងងឹត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៥ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម