Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រកាសផែនការ ៣ ដំណាក់កាលស្ដារប្រទេសឡើងវិញ

បានផុស

នៅ

រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងសន្និសីទអន្តរជាតិមួយ​ដែលធ្វើឡើងក្នុងប្រទេសស្វីសបានបង្ហាញផែនការ ៣ ដំណាក់កាលសម្រាប់ការស្តារប្រទេសដែលកំពុងហែកហួរដោយសង្រ្គាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា ផែនការ ៣ ដំណាក់កាលនេះរួមមាន ទី ១ គឺការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដូចជាការផ្គត់ផ្គង់ទឹក និងស្ពានជាដើម ។

លោក​បន្ត​ថា ទី ២ ​គឺ​គម្រោងផ្សេងៗ​រួម​មានការស្ដារ​មន្ទីរពេទ្យ និង​សាលារៀន ខណៈចុងក្រោយ​អ៊ុយក្រែន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ជា​ប្រទេស​ដែល​មាន​ភាព​ស្និទ្ធស្នាល​នឹង​បរិស្ថាន ។

ទន្ទឹមនោះ លោក Shmyhal បានស្នើថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅលោកខាងលិច និងប្រទេសដទៃទៀតដែលជាផ្នែកនៃទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ គួរតែត្រូវបានយកមកប្រើប្រាស់ក្នុងផែនការកសាងអ៊ុយក្រែនឡើងវិញ ។

ស្របពេលជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​បាន​ប្រាប់​សន្និសីទនោះទៀត​ថា ​ផែនការ​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​រួច​ហើយ​​នឹង​ចំណាយ​អស់ទឹកប្រាក់​ ៧៥០ ពាន់​លាន​ដុល្លារ ។

ក្នុងសន្និសីទនោះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏បានចូលរួមកិច្ចប្រជុំតាមអនឡាញផងដែរ ហើយលោកបាននិយាយថា ការកសាងឡើងវិញរបស់អ៊ុយក្រែនមិនមែនជាគម្រោងសម្រាប់ប្រជាជាតិតែមួយទេ ប៉ុន្តែជាកិច្ចការរួមសម្រាប់ពិភពលោកប្រជាធិបតេយ្យទាំងមូល ។

គួរបញ្ជាក់ថា សន្និសីទ​ស្តីពី​ការ​ស្តារ​អ៊ុយក្រែន​បាន​ចាប់ផ្ដើមដំណើរការកាលពី​ថ្ងៃ​ចន្ទ​​នៅ​ទីក្រុង Lugano ភាគ​ខាង​ត្បូង​ប្រទេស​ស្វីស ហើយបានប្រមូលផ្តុំមន្ត្រីមកពីប្រទេសចំនួន ៤០ និងរួមបញ្ចូលទាំងសហភាពអឺរ៉ុប ធនាគារពិភពលោក និងអង្គភាពអន្តរជាតិផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន ថា ការដណ្ដើមយកតំបន់ Luhansk ជាជ័យជម្នះចុងក្រោយរបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម