ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិចចង់ប្រែក្លាយ អ៊ុយក្រែន ទៅជា “រដ្ឋណាស៊ីថ្មី”
រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីលោក Sergei Lavrov បាននិយាយថា ប្រទេសលោកខាងលិចកំពុងស្វែងរកការប្រែក្លាយអ៊ុយក្រែនទៅជា “រដ្ឋណាស៊ីថ្មី ឬ neo-Nazi” ដោយបើកចំហដើម្បីដាក់កន្លែងឈរជើងយោធា ។

ថ្លែងទៅកាន់មេដឹកនាំម៉ុងហ្គោលីយ៉ាងលម្អិតអំពីអ្វីដែលវិមានក្រឹមឡាំងហៅថា “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន, លោក Lavrov បាននិយាយថា បណ្ដាប្រទេសលោកខាងលិចក៏កំពុងនាំអ៊ុយក្រែនចូលទៅក្នុងគោលនយោបាយ Russophobic ដែលនឹងគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ។
លោក Lavrov បាននិយាយថា “យើងចាប់អារម្មណ៍អំពីរបៀបដែលអ្នកតំណាងនៃរដ្ឋាភិបាលទីក្រុងកៀវកំពុងប្រព្រឹត្ត និងបន្តអាកប្បកិរិយានៅក្នុងប្រទេសអ៊ុយក្រែន ហើយយើងនឹងបង្ហាញការពិតដល់សហគមន៍ពិភពលោក” ។

លោកបាននិយាយថា “ជាអកុសលលោកខាងលិចកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងការងាររបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលផ្តល់ព័ត៌មានក្នុងគោលបំណងបង្ហាញការពិតអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន” ។
ជាចុងក្រោយលោករដ្ឋមន្ត្រីការបរទេស Sergei Lavrov ក៏បានអំពាវនាវឲ្យភាគីទាំងអស់ក្នុងពិភពលោកខិតខំប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិ ខណៈដែលពិភពលោកកំពុងវិវឌ្ឍន៍ក្នុងលក្ខណៈស្មុគស្មាញបំផុត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ៊ុយក្រែន ប្រកាសផែនការ ៣ ដំណាក់កាលស្ដារប្រទេសឡើងវិញ

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?