ព័ត៌មានអន្ដរជាតិ
អគ្គលេខាធិការ អង្គការ OPEC ទទួលមរណភាព
អគ្គលេខាធិការ នៃអង្គការប្រទេសនាំចេញប្រេង (OPEC) លោក Mohammed Sanusi Barkindo បានទទួលមរណភាពក្នុងអាយុ ៦៣ ឆ្នាំ។
លោក Mele Kyari នាយកគ្រប់គ្រងក្រុម នៃក្រុមហ៊ុនប្រេងជាតិនីហ្សេរីយ៉ា (NNPC) បានប្រកាសពីការស្លាប់របស់លោក Mohammed Sanusi Barkindo នៅក្នុង Twitter នាព្រឹកថ្ងៃពុធទី០៦ខែកក្កដានេះ។
លោកបានស្លាប់នៅម៉ោងប្រហែល ១១ យប់ថ្ងៃអង្គារ ប៉ុន្តែ មូលហេតុនៃការស្លាប់របស់គាត់មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនោះទេ។
លោក Barkindo បានបម្រើការជាអគ្គលេខាធិការ OPEC ចាប់តាំងពីខែសីហា ឆ្នាំ ២០១៦មក ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់អាណត្តិរបស់លោកជាអគ្គលេខាធិការ OPEC នៅថ្ងៃទី ៣១ ខែកក្កដា។
គួរបញ្ជាក់ថា លោក Mohammed Barkindo កើតនៅឆ្នាំ ១៩៥៩ ក្នុងប្រទេសនីហ្សេរីយ៉ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ OPEC៖ បើលោក Biden ចង់បានប្រេងបន្ថែម បូមខ្លួនឯងទៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់