ព័ត៌មានអន្ដរជាតិ
ពេទ្យ វៀតណាម ជាង ៩ ពាន់នាក់ឈប់ធ្វើការ ព្រោះតែប្រាក់ខែ និងបន្ទុកការងារ
បុគ្គលិកពេទ្យសាធារណៈវៀតណាមជាង ៩,២០០ នាក់បានលាឈប់ពីការងារក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ដោយសារតែប្រាក់ខែទាប និងការកើនឡើងនៃបន្ទុកការងារ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/medical-2.jpg)
នៅក្នុងសន្និសីទតាមអ៊ីនធឺណិតកាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Do Xuan Tuyen បាននិយាយថា បុគ្គលិកពេទ្យជាង ៥,២០០ នាក់បានលាឈប់ពីការងារកាលពីឆ្នាំមុន និង ៤,០០០ នាក់ទៀតនៅឆ្នាំនេះ ។
លោកបញ្ជាក់ថា ប្រាក់បៀវត្សរ៍ និងតម្រូវការមិនតាមបំណង ក៏ដូចជាការកើនឡើងនៃបន្ទុកការងារអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ គឺជាមូលហេតុចម្បងសម្រាប់ការលាឈប់នេះ ខណៈអ្នកខ្លះបានលាឈប់ពីការងារពេទ្យ ដោយសារតែបញ្ហាសុខភាព និងផ្លូវចិត្ត ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/medical-1024x682.jpg)
លោក Tuyen បាននិយាយថា ភាគច្រើនបុគ្គលិកពេទ្យដែលបានលាឈប់គឺនៅក្នុងទីក្រុងហាណូយ និងហូជីមិញ ហើយគ្រាន់តែនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ មានបុគ្គលិកពេទ្យទីក្រុងហូជីមិញប្រហែល ៤០០ នាក់ទៅហើយបានលាឈប់ ពោលស្មើនឹងមធ្យមភាគពេញមួយឆ្នាំនៅក្នុងសម័យមុនកូវីដ ។
ចំណែកនៅទីក្រុងហាណូយមានមនុស្សប្រហែល ៩០០ នាក់លាឈប់ពីការងារពេទ្យក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ហើយការចាកចេញនេះកំពុងធ្វើឲ្យមានការខ្វះខាតបុគ្គលិក និងប៉ះពាល់ដល់ការព្យាបាលជំងឺ ស្របពេលដែលស្ថានភាពកូវីដក្នុងប្រទេសនៅតែធ្ងន់ធ្ងរនៅឡើយ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/medical-1.jpg)
គួរបញ្ជាក់ថា នៅខែមេសាទីក្រុងហូជីមិញបានអនុម័តដំណោះស្រាយមួយដើម្បីរកប្រាក់ជាង ១៣៨ ពាន់លានដុង (៥.៩ លានដុល្លារ) ក្នុងមួយឆ្នាំ និងបន្តរហូតដល់ឆ្នាំ ២០២៥ ដើម្បីជួលបុគ្គលិកឲ្យធ្វើការក្នុងមន្ទីរពេទ្យចំនួន ៣១០ ទីតាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ ឡាវ តភ្ជាប់ប្រព័ន្ធផ្លូវរថភ្លើងស្ដង់ដារទៅ ចិន តាមរយៈ ថៃ និងសាងសង់ផ្លូវដែកជាមួយ វៀតណាម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច