Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ប្រាប់ឲ្យថៃ ឈប់បន្ធូរបន្ថយលើវិធានការរឹតត្បិតធ្វើដំណើរ

បានផុស

នៅ

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានប្រាប់ឲ្យបញ្ឈប់ការបន្ធូរបន្ថយលើការធ្វើដំណើរនិងត្រូវចាត់វិធានការទប់ស្កាត់ជំងឺដ៏តឹងរ៉ឹងឡើងវិញរួមទាំងបម្រាមមិនឲ្យប្រារព្ធពិធីឆ្លងឆ្នាំថ្មីផងដែរបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងខេត្ត សាមុត សាខន កាលពីចុងសប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្រ្តីបានថ្លែងតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារថា “ការផ្ទុះឡើងនេះគឺជាការរំលឹកដ៏សំខាន់មួយអំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ១៩ដែលនៅតែមានចំពោះប្រទេសរបស់យើង”។

លោកបានបន្តថា “ខែធ្នូ មានចំនួនអ្នកស្លាប់ក្នុងមួយសប្តាហ៍កើនឡើងដល់រាប់រយនាក់និងរាប់ពាន់នាក់នៅក្នុងប្រទេសជាច្រើន។ ស្ថានភាពកូវីដនៅលើពិភពលោកដែលកាន់តែអាក្រក់ទៅៗនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃហើយយើងត្រូវតែត្រៀមខ្លួន”។

លោកនិយាយថា “ទី១វាមានន័យថា សេដ្ឋកិច្ចពិភពលោកនឹងចំណាយពេលយូរដើម្បីងើបឡើងវិញដែលក៏នឹងជះឥទ្ធិពលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើងផងដែរ។ ទី២ វាមានន័យថា យើងនឹងត្រូវប្រយ័ត្នប្រយែងថែមទៀតអំពីច្បាប់បន្ធូរបន្ថយដើម្បីឲ្យប្រជាជនមកពីប្រទេសផ្សេងៗចូលប្រទេសថៃ។ ហើយផលវិបាកទីបីនៃស្ថានភាពពិភពលោកដែលកាន់តែអាក្រក់ទៅៗនោះគឺតម្រូវការរបស់ប្រជាជនថៃក្នុងការរក្សាការពារខ្លួននៅខាងក្នុងប្រទេស”។

លោកប្រាយុទ្ធបាននិយាយទៀតថា លោកនឹងជួបប្រជុំជាមួយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) នៅសប្តាហ៍នេះមុនពេលធ្វើការប្រកាសជាផ្លូវការណាមួយ៕

ប្រែសម្រួលដោយ៖​​ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ បន្តរកឃើញអ្នក​ឆ្លង​កូវីដ ១៩ ថ្មី សរុប ៤២៧នាក់ ខណៈខេត្ត ២២ កំពុង​ប្រកាស​អាសន្ន

ចុចអាន៖ ប្រជាជន ថៃ ចាប់ផ្តើមចោទពលករចំណាកស្រុកថា នាំកូវីដចូលប្រទេសពួកគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម