ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ប្រាប់ឲ្យថៃ ឈប់បន្ធូរបន្ថយលើវិធានការរឹតត្បិតធ្វើដំណើរ
លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានប្រាប់ឲ្យបញ្ឈប់ការបន្ធូរបន្ថយលើការធ្វើដំណើរនិងត្រូវចាត់វិធានការទប់ស្កាត់ជំងឺដ៏តឹងរ៉ឹងឡើងវិញរួមទាំងបម្រាមមិនឲ្យប្រារព្ធពិធីឆ្លងឆ្នាំថ្មីផងដែរបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងខេត្ត សាមុត សាខន កាលពីចុងសប្តាហ៍។
លោកនាយករដ្ឋមន្រ្តីបានថ្លែងតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារថា “ការផ្ទុះឡើងនេះគឺជាការរំលឹកដ៏សំខាន់មួយអំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ១៩ដែលនៅតែមានចំពោះប្រទេសរបស់យើង”។
លោកបានបន្តថា “ខែធ្នូ មានចំនួនអ្នកស្លាប់ក្នុងមួយសប្តាហ៍កើនឡើងដល់រាប់រយនាក់និងរាប់ពាន់នាក់នៅក្នុងប្រទេសជាច្រើន។ ស្ថានភាពកូវីដនៅលើពិភពលោកដែលកាន់តែអាក្រក់ទៅៗនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសថៃហើយយើងត្រូវតែត្រៀមខ្លួន”។
លោកនិយាយថា “ទី១វាមានន័យថា សេដ្ឋកិច្ចពិភពលោកនឹងចំណាយពេលយូរដើម្បីងើបឡើងវិញដែលក៏នឹងជះឥទ្ធិពលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើងផងដែរ។ ទី២ វាមានន័យថា យើងនឹងត្រូវប្រយ័ត្នប្រយែងថែមទៀតអំពីច្បាប់បន្ធូរបន្ថយដើម្បីឲ្យប្រជាជនមកពីប្រទេសផ្សេងៗចូលប្រទេសថៃ។ ហើយផលវិបាកទីបីនៃស្ថានភាពពិភពលោកដែលកាន់តែអាក្រក់ទៅៗនោះគឺតម្រូវការរបស់ប្រជាជនថៃក្នុងការរក្សាការពារខ្លួននៅខាងក្នុងប្រទេស”។
លោកប្រាយុទ្ធបាននិយាយទៀតថា លោកនឹងជួបប្រជុំជាមួយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) នៅសប្តាហ៍នេះមុនពេលធ្វើការប្រកាសជាផ្លូវការណាមួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុប ៤២៧នាក់ ខណៈខេត្ត ២២ កំពុងប្រកាសអាសន្ន
ចុចអាន៖ ប្រជាជន ថៃ ចាប់ផ្តើមចោទពលករចំណាកស្រុកថា នាំកូវីដចូលប្រទេសពួកគេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ