ព័ត៌មានអន្ដរជាតិ
តារាម៉ូដែលប្រេស៊ីល ត្រូវស្លាប់ដោយសារមីស៊ីលរុស្ស៊ី នៅអ៊ុយក្រែន
តារាម៉ូដែល និងជាអ្នកលបបាញ់ជនជាតិប្រេស៊ីលម្នាក់ត្រូវបានស្លាប់នៅក្នុងការប្រហារពីមីស៊ីលរបស់រុស្សីក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីនាងបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់លោកពូទីន។

តារាស្រី Thalito do Valle វ័យ ៣៩ឆ្នាំ ជាមនុស្សម្នាក់ដែលធ្លាប់ចូលរួមក្នុងបេសកកម្មមនុស្សធម៌ជាច្រើនកន្លែងនៅជុំវិញពិភពលោក និងធ្លាប់បានប្រយុទ្ធជាមួយក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ។ ប៉ុន្តែក្រោយចូលរួមជាមួយយោធាអ៊ុយក្រែន បាន៣សប្ដាហ៍ នាងត្រូវបានសម្លាប់កាលពីអាទិត្យមុន បន្ទាប់ពីមីស៊ីលមួយបានវាយប្រហារលេណដ្ឋានរបស់នាងនៅក្នុងទីក្រុង Kharkov ដែលជាទីក្រុងភាគឦសាននៃប្រទេសអ៊ុយក្រែន។

ប្រភពពី Daily Mail បានឱ្យដឹងថា Thalito ជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ និងធ្លាប់ធ្វើការជាតារាបង្ហាញម៉ូដ ក៏ដូចជាធ្លាប់ធ្វើជាតារាសម្តែងកាលពីកុមារភាព ហើយនាពេលកន្លងមកនាងបានចូលរួមក្នុងសកម្មភាពជួយសង្គ្រោះសត្វជាមួយអង្គការក្រៅរដ្ឋាភិបាលយ៉ាងសកម្មផងដែរ។

នៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី Thalito do Valle បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ដើម្បីជួយកងទ័ពប្រទេសនេះ ក៏ដូចជាជួយបង្វឹកអ្នកបាញ់កាំភ្លើង។ ជាអកុសល បន្ទាប់ពីរស់រានមានជីវិតពីការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានី កៀវ Thalito បានផ្លាស់ទៅទីក្រុង Kharkov និងត្រូវស្លាប់នៅទីនោះ ដោយសារគ្រាប់មីស៊ីលរបស់រុស្ស៊ី៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ១០ ថ្ងៃចុងក្រោយ រុស្ស៊ី សម្លាប់ទាហានស៊ីឈ្នួលបរទេស ១៧០នាក់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី