ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីអង់គ្លេសម្នាក់ទៀត លាលែងពីតំណែង
លោក Simon Hart បានលាលែងពីតំណែងជារដ្ឋលេខាធិការប្រចាំប្រទេស វ៉ែលស៍ បន្ទាប់ពីលោក Boris Johnson បដិសេធចុះចេញពីតំណែង ថ្វីបើមានការអំពាវនាវពីគណៈរដ្ឋមន្ត្រីផ្ទាល់មួយចំនួន ឲ្យលាលែងក៏ដោយ។
មុននេះ លោក Hart ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីខុទ្ទកាល័យ ដែលបានប្រាប់លោក Johnson ថា លោកគួរតែស្តាប់ទស្សនៈដ៏លើសលប់នៅក្នុងគណបក្សអភិរក្ស។
ប្រភពជាន់ខ្ពស់ក្នុងការិយាល័យប្រធានាធិបតី បានប្រាប់ Sky News ថា លោក Johnson នៅតែរឹងរូស ហើយមិនមានបំណងលាលែងទេ។ ប្រភពដដែលបន្ថែមថា លោកនាយករដ្ឋមន្ត្រីចង់ប្រយុទ្ធជាបន្ត។
នៅក្នុងលិខិតផ្ញើជូនលោក Johnson, លោក Hart ដែលចូលកាន់តំណែងតាំងពីឆ្នាំ ២០១៩ បាននិយាយថា “ខ្ញុំមិនដែលជាអ្នកគាំទ្រដល់ការយកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី ធ្វើជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ខំឲ្យមានការផ្លាស់ប្តូរនោះទេ។ សហសេវិក បានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងលក្ខណៈឯកជន និងសាធារណៈ ដើម្បីជួយអ្នកបង្វែរទិសដៅ ប៉ុន្តែវាជារឿងសោកសៅដែលខ្ញុំមានអារម្មណ៍ថា យើងបានឆ្លងកាត់ចំណុចដែលអាចធ្វើទៅបានហើយ”។
គួរបញ្ជាក់ថា លោក Hart បានក្លាយជារដ្ឋមន្ត្រីទី៣ក្នុងជួរគណៈរដ្ឋមន្ត្រី ដែលបានលាលែងពីតំណែង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Sajid Javid និងអធិការបតី Rishi Sunak៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លោក Johnson ជួបបញ្ហាធំ! រដ្ឋមន្ត្រីជាន់ខ្ពស់អង់គ្លេស ២រូប លាលែងតំណែង ដើម្បីតវ៉ាការដឹកនាំ
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?