ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា អ៊ុយក្រែន កំពុងរៀបចំការបង្កហេតុ ដោយប្រើប្រាស់អាវុធគីមី
កាលពីថ្ងៃពុធទី០៦ខែកក្កដា ទីក្រុងមូស្គូ បានផ្ញើកំណត់ទូត ទៅកាន់អង្គការ ហាមឃាត់អាវុធគីមី (OPCW) ដោយនិយាយថា ទីក្រុងកៀវ កំពុងរៀបចំការបង្កហេតុ ជាមួយនឹងការប្រើប្រាស់អាវុធគីមីនៅរោងចក្រថាមពលកម្តៅ Slavyanskaya ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) រួមទាំងការព្រមានអំពីការបង្កហេតុផ្សេងទៀតនៅតំបន់ Nikolaev និង Kharkov ផងដែរ។ នេះបើតាមការឲ្យដឹងពីលោក Alexander Shulgin តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការនេះ។

លោក Shulgin បានប្រាប់ទូរទស្សន៍ Rossiya 24 របស់រុស្ស៊ីថា “យើងបានផ្ញើកំណត់ទូត ទៅកាន់លេខាធិការដ្ឋានបច្ចេកទេសរបស់ OPCW ដោយបានជូនដំណឹងអំពីការបង្កហេតុនាពេលខាងមុខនៅ Nikolaevka ហើយក៏បានជូនដំណឹងផងដែរថា អ្នកជាតិនិយមអ៊ុយក្រែននឹងរៀបចំការបង្កហេតុនៅកន្លែងផ្សេងទៀតដូចជានៅ Nikolaev និង Kharkov។ សរុបទៅមាន កំណត់ទូតជាង១០ ត្រូវបានបញ្ជូនទៅលេខាធិការដ្ឋានបច្ចេកទេសរួចហើយ”។

មន្ត្រីរូបនេះក៏បាននិយាយផងដែរថា OPCW បានបញ្ជាក់ពីការទទួលទិន្នន័យ ហើយថា អង្គការបាននិងកំពុងចែកចាយព័ត៌មាននេះ ក្នុងចំណោមប្រទេសដែលចូលរួម។
ដោយឡែក កាលពីថ្ងៃអង្គារ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី លោកវរសេនីយ៍ឯក Mikhail Mizintsev បាននិយាយថា ទីក្រុងកៀវ កំពុងរៀបចំការបង្កហេតុនៅ DPR ជាមួយនឹងការប្រើប្រាស់សារធាតុក្លរីន ដើម្បីចោទប្រកាន់ទីក្រុងមូស្គូ ពីការវាយប្រហារមិនរើសមុខសំដៅទៅលើវត្ថុគ្រោះថ្នាក់មានជាតិគីមី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែន ចោទថា កងកម្លាំងរុស្ស៊ីអាចប្រើ អាវុធគីមី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ