Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ស្តីឲ្យ ​ណាតូ ខ្លាំងៗ​ថា ​បង្កើត​ជម្លោះ​និង​បញ្ឆេះ​សង្រ្គាម

បានផុស

នៅ

ក្រសួងការបរទេសចិនអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានបំផ្លាញសន្តិភាពពិភពលោក ដោយការបង្កជម្លោះ និងបញ្ឆេះសង្គ្រាម ដើម្បីបម្រើផលប្រយោជន៍អាត្មានិយមរបស់ទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “ប្រវត្តិសាស្ត្ររបស់អង្គការណាតូ គឺជាអង្គការបង្កើតជម្លោះ និងធ្វើសង្រ្គាម។ អង្គការនេះបានចាប់ផ្តើមសង្គ្រាមតាមអំពើចិត្ត និងសម្លាប់ជនស៊ីវិលស្លូតត្រង់ រហូតមកដល់សព្វថ្ងៃ។ ការពិតបានបង្ហាញឲ្យឃើញថា មិនមែនជាប្រទេសចិនទេ ដែលបង្កបញ្ហាប្រឈមជាប្រព័ន្ធដល់អង្គការណាតូនោះ ហើយផ្ទុយទៅវិញ វាគឺ ណាតូ ទេដែលនាំមកនូវបញ្ហាប្រឈមជាប្រព័ន្ធដល់សន្តិភាព និងសន្តិសុខពិភពលោក”។

លោក Zhao បានធ្វើអត្ថាធិប្បាយបែបនេះ មួយសប្តាហ៍បន្ទាប់ពីអង្គការណាតូ បានចង្អុលជាលើកដំបូងដាក់ប្រទេសចិនថា ជាអាទិភាពយុទ្ធសាស្ត្រ និងជាការប្រឈមចំពោះផលប្រយោជន៍របស់លោកខាងលិច។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian

ដោយឡែក អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា “ប្រទេសចិន កំពុងកសាងកម្លាំងយោធារបស់ខ្លួនយ៉ាងខ្លាំង រួមទាំងអាវុធនុយក្លេអ៊ែរ ការសម្លុតអ្នកជិតខាង គំរាមកំហែងតៃវ៉ាន់ ត្រួតពិនិត្យ និងគ្រប់គ្រងពលរដ្ឋរបស់ខ្លួនតាមរយៈបច្ចេកវិទ្យាទំនើប និងការផ្សព្វផ្សាយព័ត៌មានភូតកុហក និងមិនពិតអំពីរុស្ស៊ី”។

ភាព​តានតឹង​រវាង​អង្គការណាតូ និង​ប្រទេសចិន ​បាន​កើន​ឡើង​ចាប់​តាំង​ពី​រុស្ស៊ី​ ​បើក​ការ​វាយលុក​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ។

ទីក្រុងប៉េកាំង ដែលបានបដិសេធចូលរួមក្នុងយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្ម និងដាក់ប្រទេសរុស្ស៊ីឲ្យនៅឯកោជុំវិញជម្លោះនោះ បានលើកឡើងថា ជាអង្គការណាតូទៅវិញទេ ដែលបង្កឲ្យមានវិបត្តិ។

នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីសប្តាហ៍មុនក្នុងប្រទេសអេស្ប៉ាញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចោទប្រកាន់ប្រទេសចិនថា “កំពុងព្យាយាមធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់”។ លោក Zhao បានឆ្លើយតបវិញកាលពីថ្ងៃពុធ ដោយនិយាយថា “អ្វីដែលហៅថាបទបញ្ជាអន្តរជាតិផ្អែកលើច្បាប់ គឺពិតជាច្បាប់គ្រួសារដែលបង្កើតឡើងដោយប្រទេសមួយចំនួនតូច ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិក”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន វាយបកខ្លាំងៗ ក្រោយ ណាតូ ចោទថា ក្រុង ប៉េកាំង បង្ក បញ្ហា ប្រឈម ធ្ងន់ធ្ងរ ដល់ ស្ថិរភាព ពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម