Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ញាប់ដៃញាប់ជើងទាមទារយករូបចម្លាក់សំរឹទ្ធសតវត្សទី ១១ របស់ កម្ពុជា ពី អាមេរិក

បានផុស

នៅ

អ្នកបុរាណវិទ្យារបស់ប្រទេសថៃកំពុងតែញាប់ដៃញាប់ជើងនឹងបេសកកម្មប្រមូលផ្ដុំឯកសារ ក៏ដូចជាភស្តុតាងនានាដើម្បីយកមកវិញនូវរូបចម្លាក់សំរឹទ្ធរបស់កម្ពុជា ដែលគេជឿថាជា ព្រះបាទជ័យវរ្ម័នទី ៦ ពីសារមន្ទីរ Metropolitan នៅសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tanongsak Hanwong អ្នកបុរាណវិទ្យាបានអះអាថា រូបចម្លាក់សំរឹទ្ធដែលគេស្គាល់ថាជា “Golden Boy ឬក្មេងប្រុសមាស” និងមានកម្ពស់ប្រហែល ១.១ ម៉ែត្រ ជាចម្លាក់រចនាប័ទ្មថៃភីម៉ៃដែលមិនមាននៅក្នុងប្រទេសកម្ពុជានោះទេ ហើយ​វា​ជា​តំណាង​មនុស្ស មិនមែន​ជា​ព្រះ​ទេ គឺ​ត្រូវ​គ្នា​នឹង​ជំនឿ​ដែល​ថា ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ ជា​ពុទ្ធសាសនិក ។

អ្នកបុរាណវិទ្យារូបនេះបាននិយាយថា គាត់មានទំនុកចិត្តថា ចម្លាក់នេះមានដើមកំណើតនៅប្រាសាទ Ban Yang ក្នុងភូមិ Ban Yang ស្រុក Lahan Sai នៃ​ខេត្ត Buri Ram ដូចដែល​លោក​បាន​ដកស្រង់​ចេញពី​សៀវភៅ “​មាស​ខ្មែរ​ ឬ Khmer Gold” ។

ប៉ុន្តែបច្ចុប្បន្នលោក Tanongsak ក៏កំពុងតែចុះទៅតាមខេត្តនានាដើម្បីសាកសួរប្រជាជននៅតំបន់នោះពីវត្តមានរបស់រូបចម្លាក់នេះនៅប្រទេសថៃកាលពី ៥០ ឆ្នាំមុន និងប្រមូលភស្តុតាងនានាពីការទិញដូរចម្លាក់នេះនាសម័យនោះផងដែរ ។

ចំណែកអគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃលោក Kittiphan Phansuwan បាននិយាយថា បច្ចុប្បន្នយើងត្រូវការភស្តុតាងបន្ថែមទៀត មុនពេលបន្តស្នើសុំសហរដ្ឋអាមេរិកឲ្យប្រគល់រូបចម្លាក់នេះមកប្រទេសថៃវិញ ។

គួរបញ្ជាក់ថា រូបចម្លាក់ដែលគេជឿថាជា ព្រះបាទជ័យវរ្ម័នទី ៦ គឺជាចម្លាក់បុរាណខ្មែររចនាប័ទ្មបាពួននាសតវត្សទី ១១ មានប្រភពមកពីខេត្តសៀមរាប នៃប្រទេសកម្ពុជា ខណៈក្នុងសម័យនោះ វត្ថុបុរាណពីកម្ពុជាជាច្រើនត្រូវបាននាំចូលទៅលក់នៅប្រទេសថៃ ដែលជាទីផ្សារវត្ថុបុរាណដ៏ធំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ តម្រូវការអង្កររបស់ ថៃ នឹងកើនឡើង ខណៈសង្គ្រាម អ៊ុយក្រែន នៅតែបន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម