ព័ត៌មានអន្ដរជាតិ
ប្រមុខ MI5, FBI ព្រមានអំពីចារកម្មពាណិជ្ជកម្មរបស់ចិន
មេដឹកនាំ សេវាកម្មសន្តិសុខអង់គ្លេស (MI5) និងការិយាល័យស៊ើបអង្កេត (FBI) កាលពីថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២បានព្រមានអំពីចារកម្មពាណិជ្ជកម្មរបស់ប្រទេសចិននៅប្រទេសលោកខាងលិច នៅក្នុងសុន្ទរកថារួមគ្នាដ៏កម្រមួយនៅទីស្នាក់ការកណ្តាលរបស់សេវាកម្មស៊ើបការណ៍ចក្រភពអង់គ្លេសក្នុងទីក្រុងឡុងដ៍។
លោក Ken McCallum អគ្គនាយកសេវាកម្មសន្តិសុខចក្រភពអង់គ្លេស និងលោក Chris Wray នាយក FBI បានលើកឡើងថា ការគំរាមកំហែងពីចារកម្មចិនគឺខ្លាំងបំផុតនៅក្នុងប្រទេសទាំងពីរ និងចេះតែបន្តរីកធំ។

លោក McCallum បាននិយាយថា MI5 បានពង្រីកយ៉ាងកាន់តែធំនូវប្រតិបត្តិការរបស់ខ្លួនដែលផ្តោតលើប្រទេសចិន។ «ថ្ងៃនេះ យើងកំពុងដំណើរការស៊ើបការណ៍លើកទី៧គិតចាប់តាំងពីឆ្នាំ២០១៨មក។ យើងគ្រោងធ្វើឲ្យរីកចម្រើនកាន់តែធំ ហើយក៏បន្តប្រឹងប្រែងខ្លាំងប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី និងអ៉ីរ៉ង់»។
លោកបានបន្ថែមថា ចារកម្មស៊ើបការណ៍ចិនប្រើប្រាស់វិធីសាស្ត្រដ៏អត់ធ្មត់ និងយឹតសន្សឹមៗដើម្បីអភិវឌ្ឍធនធាន ព្រមទាំងទទួលបានការចូលព័ត៌មាន ហើយមានមនុស្សមួយចំនួនតូចប៉ុណ្ណោះក្នុងចំណោមពួកគេបានទទួលស្គាល់ខ្លួនឯងក្នុងកិច្ចការនេះ។
ប្រទេសទាំងពីរក៏បានព្រមានដែរថា ការលុកលុយរបស់ចិននៅកោះតៃវ៉ាន់ដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងជាទឹកដីរបស់ខ្លួននឹងបង្កឲ្យមានការរំខានយ៉ាងធំដល់ឧស្សាហកម្ម និងពាណិជ្ជកម្មសកល។ ពួកគេបានជំរុំឲ្យផ្នែកពាណិជ្ជកម្មឲ្យមានការប្រុងប្រយ័ត្ន និងធ្វើសេចក្តីរាយការណ៍ពីការគំរាមកំហែងដែលអាចទៅរួច។
«គណបក្សកុម្មុយនិស្តចិនចាប់អារម្មណ៍លើប្រព័ន្ធប្រជាធិបតេយ្យ ព័ត៌មាន និងច្បាប់របស់ពួកយើង។ មិនអនុវត្តតាមទេ ប៉ុន្តែប្រើប្រាស់ដើម្បីបានផលប្រយោជន៍»។ លោក McCallum បានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង