ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តព្រមានអំពីជំងឺថ្មីមួយទៀតឈ្មោះ Disease X ដែលនឹងបង្កវិនាសកម្មខ្លាំងជាងកូវីដ
អ្នកវិទ្យាសាស្ត្រម្នាក់ដែលបានជួយរកឃើញវីរុសអេបូឡាដ៏កាចសាហាវបាននិយាយថា ជំងឺរាតត្បាតនាពេលអនាគតទំនងជានឹងបង្កវិនាសកម្មខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត។

សាស្រ្តាចារ្យ Jean-Jacques Muyembe Tamfum បានធ្វើការនៅជួរមុខក្នុងការកំណត់អត្តសញ្ញាណភ្នាក់ងារបង្កជំងឺថ្មីៗចាប់តាំងពីឆ្នាំ១៩៧៦មក។ នៅពេលគាត់ជាអ្នកស្រាវជ្រាវវ័យក្មេង គាត់បានយកសំណាកឈាមពីជនរងគ្រោះដោយសារជំងឺមិនស្គាល់ឈ្មោះដែលសម្លាប់អ្នកជំងឺជិត៩០ភាគរយ។
សំណាកទាំងនោះត្រូវបានបញ្ជូនពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ទៅឲ្យអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេស ប៊ែលហ្សិក និង សហរដ្ឋអាមេរិក ដែលបានរកឃើញវីរុសមានរាងដូចដង្កូវនៅក្នុងឈាមរបស់អ្នកជំងឺដែលត្រូវបានគេដាក់ឈ្មោះតាមទន្លេ អេបូឡា។

វាត្រូវបានគេជឿថា វីរុសដែលបណ្តាលឲ្យអ្នកជំងឺក្អួតនិងហៀរសំបោរក៏ដូចជារោគសញ្ញាដ៏គួរឲ្យរន្ធត់ផ្សេងទៀតគឺបានឆ្លងពីសត្វមកមនុស្សដែលអាចជាសត្វប្រចៀវ។
ឥឡូវនេះ សាស្ត្រាចារ្យ Muyembe គឺជាអ្នកគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវជីវឱសថជាតិ (INRB) ក្នុងរដ្ឋធានី Kinshasa របស់ DRC និងបានព្រមានពីជំងឺឆ្លងពីសត្វដែលនឹងបន្តកើតមាន។
លោកបានប្រាប់ CNN ថា “ឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលភ្នាក់ងារបង្ករោគថ្មីៗនឹងលេចចេញមកហើយនោះគឺជាអ្វីដែលបង្កជាការគំរាមកំហែងដល់មនុស្សជាតិ”។

ស្របពេលជាមួយគ្នានោះ អ្នកជំនាញសុខភាពសាធារណៈផ្សេងទៀតក៏បានព្រមានផងដែរថា ជំងឺឆ្លងពីសត្វកំពុងកើនឡើងដោយសារតែបញ្ហាបរិស្ថានដែលមិនអាចប្រកែកបាន។
ឧស្សាហកម្មសាច់តែងតែរក្សាសត្វពាហនៈនៅជិតទីប្រជុំជនដែលមិនមានអនាម័យហើយបង្កើនលទ្ធភាពនៃជំងឺដែលបន្ទាប់មកអាចរាលដាលដល់មនុស្សនៅក្នុងបរិស្ថានដូចជាទីផ្សារសើមរបស់ប្រទេសចិនជាដើម។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យនៅក្នុងទីក្រុង Kinshasa កំពុងព្យាបាលស្ត្រីម្នាក់ដែលបង្ហាញរោគសញ្ញាធ្លាក់ឈាម។

ពួកគេកំពុងធ្វើតេស្តនាងរកមេរោគអេបូឡាប៉ុន្តែពួកគេបារម្ភថា នាងអាចជាអ្នកជំងឺទីសូន្យនៃជំងឺ “Disease X” ថ្មីដែលមានសក្តានុពល រីករាលដាលលឿនដូចជាវីរុសកូរ៉ូណាអញ្ចឹងប៉ុន្តែអ្វីដែលគេបារម្ភនោះគឺថាវាក៏មានអត្រាមរណភាពដូចជំងឺអេបូឡាដែរពោលគឺចន្លោះពី៥០ទៅ៩០ភាគរយ។
វេជ្ជបណ្ឌិត Dadin Bonkole ដែលកំពុងព្យាបាលអ្នកជំងឺបានថ្លែងប្រាប់ CNN ថា “យើងទាំងអស់គ្នាមានការភ័យខ្លាច។ ជំងឺអេបូឡាមិនទាន់ត្រូវបានគេដឹងនៅឡើយ។ កូវីដក៏មិនទាន់ដឹង។ យើងត្រូវតែខ្លាចចំពោះជំងឺថ្មី”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ទីបំផុត បុគ្គលិកធនាគារ ០១ នាក់ នៅវាលស្បូវ ជាសះស្បើយចេញពីមន្ទីរពេទ្យ
ចុចអាន៖ ថៃ បិទផ្សារមួយទៀតបន្ទាប់ពីមានអ្នកលក់ តេស្តវិជ្ជមានកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ