Connect with us

ព័ត៌មានអន្ដរជាតិ

គិតត្រឹមពេលនេះ មាន សមាជិករដ្ឋាភិបាលអង់គ្លេស ៥០រូបហើយ បានលាលែងតំណែង

បានផុស

នៅ

រដ្ឋមន្ត្រី​ម្នាក់​ទៀតហើយ ​បាន​លាលែង​ពី​រដ្ឋាភិបាលអង់គ្លេស ​នៅថ្ងៃព្រហស្បតិ៍ទី ០៧ខែកក្កដានេះ។

រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​លោក George Freeman និយាយ​ថា លោកនាយក​រដ្ឋមន្ត្រី Boris Johnson ​បាន​បង្ហាញ​ពី​ “​កង្វះ​តម្លាភាព និង​ភាព​ស្មោះត្រង់​ជាមួយ​សភា​”។

រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​លោក George Freeman
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Freeman បានក្លាយជាសមាជិកទី ៥០នៃរដ្ឋាភិបាលអង់គ្លេស ដែលបានលាលែងពីតំណែង។

មុននេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Damian Hinds ក៏បានប្រកាសចាកចេញពីរដ្ឋាភិបាល ផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រី២រូបដំបូងគេ ដែលបានលាលែងពីរដ្ឋាភិបាល គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Sajid Javid និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak។

រដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Damian Hinds

រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ផ្តោត​លើ​សមត្ថភាព​របស់លោក Johnson ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ ​តាម​ស្តង់ដារ។

លោក Javid លើកឡើងថា លោកបានបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រងផលប្រយោជន៍ជាតិ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។

លោក Sajid Javid និងលោក Rishi Sunak

លោកក៏បាននិយាយដែរថា សមាជិកសភា និងសាធារណជនជាច្រើន បានបាត់បង់ទំនុកចិត្តហើយលើសមត្ថភាពរបស់លោក Johnson ក្នុងការគ្រប់គ្រង ដើម្បីផលប្រយោជន៍ជាតិ។

ដោយឡែក លោក Sunak និយាយថា “ខ្ញុំស្ទាក់ស្ទើរក្នុងការ បន្តតំណែងដូចនេះ។ សាធារណជន​រំពឹង​ថា រដ្ឋាភិបាល​នឹង​ត្រូវ​បាន​អនុវត្ត​បាន​ត្រឹម​ត្រូវ មាន​សមត្ថកិច្ច និង​យកចិត្តទុកដាក់។ ខ្ញុំទទួលស្គាល់ថា នេះអាចជាការងាររដ្ឋមន្ត្រីចុងក្រោយរបស់ខ្ញុំ ប៉ុន្តែខ្ញុំជឿថា ស្តង់ដារទាំងនេះមានតម្លៃតស៊ូ ហើយនោះហើយជាមូលហេតុដែលខ្ញុំលាលែងពីតំណែង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រដ្ឋមន្ត្រីអង់គ្លេសម្នាក់ទៀត លាលែងពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម