Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា សុំឲ្យលោក ពូទីន ជួយទិញប្រេងឥន្ធនៈ

បានផុស

នៅ

ប្រធានាធិបតីស្រីលង្កានិយាយថា លោកបានស្នើសុំឲ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជួយប្រទេសរបស់គាត់ ក្នុងការនាំចូលប្រេងឥន្ធនៈ ខណៈប្រទេសនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៤៨។

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa

លោក Gotabaya Rajapaksa បាននិយាយថា លោកមានកិច្ចពិភាក្សាប្រកបដោយផលិតភាព ជាមួយលោក ពូទីន។

សំណើនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីថាមពលរបស់ប្រទេសស្រីលង្កា បានព្រមានកាលពីចុងសប្តាហ៍ថា ប្រទេសនេះអាចនឹងអស់សាំង ក្នុងពេលឆាប់ៗ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (ឆ្វេង) និងលោក Rajapaksa

កាល​ពី​ថ្ងៃ​ពុធទី០៦ខែកក្កដា មនុស្ស​រាប់​រយ​នាក់ ​បានចេញតវ៉ា​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានី ​កូឡុំបូ ដើម្បី​​ប្រឆាំង​​រដ្ឋាភិបាល។

លោក Rajapaksa បាន​បង្ហោះ Twitter ​ថា “ខ្ញុំ​បាន​ស្នើសុំ​ការ​ផ្តល់​ជំនួយ​ឥណទានរុស្ស៊ី ​ដើម្បី​នាំ​ចូល​ឥន្ធនៈ”។ លោកបន្តថា លោកក៏ស្នើឲ្យចាប់ផ្តើមជើងហោះហើររវាងទីក្រុងមូស្គូ និងកូឡុំបូ ឡើងវិញផងដែរ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ផ្អាកសេវាកម្មកាលពីខែមុន។

លោកបានបន្ថែមថា “យើងបានឯកភាពគ្នាជាឯកច្ឆ័ន្ទថា ការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យនានាដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ គឺជាកត្តាសំខាន់បំផុត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ”។

គួរបញ្ជាក់ថា ប្រទេសនេះ បានទិញប្រេងពីរុស្ស៊ីរួចទៅហើយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយជំរុញការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងអំឡុងពេលមានវិបត្តិ ហើយរដ្ឋាភិបាលបានផ្តល់សញ្ញាថា ខ្លួនមានឆន្ទៈក្នុងការទិញបន្ថែមទៀតពីប្រទេសដែលសម្បូរថាមពល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្រីលង្កា ឲ្យមន្ត្រីរដ្ឋ ឈប់ថែមមួយថ្ងៃទៀតក្នុងមួយសប្តាហ៍ ដើម្បីទៅធ្វើស្រែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម