ព័ត៌មានអន្ដរជាតិ
ប្រមុខ MI5 និង FBI ចេញមុខព្រមានរួមគ្នា អំពី ការគំរាមកំហែងដ៏ធំសម្បើម របស់ ចិន
កាលពីថ្ងៃពុធទី០៦ខែកក្កដា ប្រមុខទីភ្នាក់ងារចារកម្មអង់គ្លេស MI5 និងប្រមុខ FBI របស់អាមេរិក បានព្រមានរួមគ្នា អំពីការគំរាមកំហែងរយៈពេលវែងដែលកំពុងបង្កកាន់តែខ្លាំងឡើងដោយប្រទេសចិន ចំពោះផលប្រយោជន៍របស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

អគ្គនាយក MI5 លោក Ken McCallum បាននិយាយថា សេវាកម្មនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ប្រឆាំងនឹងសកម្មភាពគួរឲ្យព្រួយបារម្ភរបស់ចិន។ លោកបន្ថែមថា សេវាកម្មបានដំណើរការ ការស៊ើបអង្កេតច្រើនជាងក្នុងឆ្នាំ ២០១៨ រហូតដល់ទៅ៧ដង ឯណោះ។
ស្របពេលជាមួយគ្នានោះ នាយក FBI លោក Christopher Wray និយាយថា រដ្ឋាភិបាលចិន បានបង្កការគំរាមកំហែងរយៈពេលវែងបំផុតចំពោះសេដ្ឋកិច្ច និងសន្តិសុខជាតិ របស់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុប ព្រមទាំងនៅកន្លែងផ្សេងទៀត។

យោងតាមលោក Wray, “រដ្ឋាភិបាលចិន កំពុងព្យាយាមរៀបចំពិភពលោក ដោយការជ្រៀតជ្រែកក្នុងនយោបាយរបស់យើង និងសម្ព័ន្ធមិត្តរបស់យើង។ ទីក្រុងប៉េកាំង បានជ្រៀតជ្រែកដោយផ្ទាល់ក្នុងការបោះឆ្នោតសភានៅទីក្រុងញូវយ៉ក ក្នុងឆ្នាំនេះ ព្រោះពួកគេមិន ចង់ឲ្យបេក្ខជនម្នាក់ដែលធ្លាប់ជាអ្នករិះគន់ និងជាអតីតបាតុករនៅទីលាន Tiananmen ជាប់ឆ្នោត”។
ទន្ទឹមនោះ លោក Wray បានព្រមានថា រដ្ឋាភិបាលចិន បានបង្កការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ដល់អាជីវកម្មលោកខាងលិច ហើយបានកំណត់លើការលួចបច្ចេកវិទ្យា។ កម្មវិធី Hack របស់រដ្ឋាភិបាលចិនគឺ ធំជាងគ្រប់ប្រទេសធំៗផ្សេងទៀតរួមបញ្ចូលគ្នា។

ដោយឡែក លោក McCallum និយាយថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ចក្រភពអង់គ្លេស បានចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសចំនួន ៣៧ ដើម្បីជួយពួកគេការពារប្រឆាំងនឹងចារកម្មតាមអ៊ីនធឺណិត។ កាលពីខែឧសភា ពួកគេបានរំខានដល់ការគំរាមកំហែងដ៏ស្មុគ្រស្មាញ ដែលផ្តោតលើក្រុមហ៊ុនអវកាសសំខាន់ៗ។
និយាយអំពីកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយវិញ លោក Wray លើកឡើងថា ចិនអាចនឹងព្យាយាមដណ្តើមយកវាដោយកម្លាំង ហើយប្រសិនបើរឿងនោះកើតឡើងមែននោះ វានឹងតំណាងឲ្យការរំខានអាជីវកម្មដ៏គួរឲ្យរន្ធត់បំផុតមួយ ដែលពិភពលោកមិនធ្លាប់បានឃើញសោះ។

ឆ្លើយតបទៅនឹងសំណួរអំពីការអត្ថាធិប្បាយរបស់លោក McCallum និងលោក Wray, អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅចក្រភពអង់គ្លេស បាននិយាយថា “ការចោទប្រកាន់ប្រឆាំងនឹងប្រទេសចិនដោយមន្ត្រីចារកម្មរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺគ្មានមូលដ្ឋានទាល់តែសោះ ហើយករណីដែលលើកឡើងទាំងអស់សុទ្ធតែមិនច្បាស់”។
អ្នកនាំពាក្យដដែលបន្តថា ចិនសូមជំរុញប្រទេសទាំងពីរ យល់ឲ្យច្បាស់អំពីនិន្នាការនៃពេលវេលា បោះបង់ចោលចិត្តគំនិតសង្រ្គាមត្រជាក់ដែលហួសសម័យយូរមកហើយ បញ្ឈប់ការឃោសនាអំពីការគំរាមកំហែងរបស់ចិន និងបញ្ឈប់បង្កើតការប្រឈមមុខដាក់គ្នា និងជម្លោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ គិតត្រឹមពេលនេះ មាន សមាជិករដ្ឋាភិបាលអង់គ្លេស ៥០រូបហើយ បានលាលែងតំណែង

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព