ព័ត៌មានអន្ដរជាតិ
ធ្លាយដំណឹង គណបក្សប្រឆាំង បេឡារុស កំពុងបង្កើតរដ្ឋាភិបាលនិរទេស
លោក Ales Zarembiuk ប្រធានសភាបេឡារុសបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ូឡូញ TVP World ថា ក្រុមប្រឆាំងបេឡារុសកំពុងបង្កើតរដ្ឋាភិបាលនិរទេសខ្លួន ខណៈពួកគេបង្កើតគម្រោងនេះតាំងពីខែកុម្ភៈមកម្ល៉េះ ។

ប្រធានសភាបេឡារុស្សបានកត់សម្គាល់ថា មេដឹកនាំប្រឆាំងលោកស្រី Sviatlana Tsikhanouskaya និងលោក Pavel Latushka កំពុងចូលរួមក្នុងការចរចាបន្តគម្រោងរបស់ពួកគេ ហើយយើងសង្ឃឹមថា រដ្ឋាភិបាលថ្មីនេះនឹងត្រូវបានបង្កើតឡើងរួចរាល់នៅខែសីហាខាងមុខនេះ ។
បន្ទាប់ពីលោក Alexander Lukashenko បានឈ្នះការបោះឆ្នោតប្រធានាធិបតីបេឡារុសក្នុងខែសីហា ឆ្នាំ ២០២០ និងជាលើកទី ៦ របស់លោក ប្រទេសនេះបានជួបប្រទះនូវការតវ៉ាដ៏ធំពីសំណាក់ក្រុមប្រឆាំងពាក់ព័ន្ធនឹងលទ្ធផលផ្លូវការនៃការបោះឆ្នោត ។

ក្រោយមកករណីឧក្រិដ្ឋកម្មត្រូវបានផ្តួចផ្តើមឡើងប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំងមួយចំនួនលើការចោទប្រកាន់ពីបទញុះញង់ឲ្យមានរដ្ឋប្រហារ ការបង្កើតក្រុមជ្រុលនិយម និងការប៉ុនប៉ងវាយប្រហារភេរវកម្មជាដើម ហើយលោក Lukashenko បានចោទប្រកាន់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ថាបានរៀបចំកុបកម្មនេះឡើង ក៏ដូចជាជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់គាត់ ។
ចាប់តាំងពីពេលនោះមកសមាជិកបក្សប្រឆាំងបេឡារុសជាច្រើនរូបបានភៀសខ្លួនចេញពីប្រទេស ហើយធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ លីទុយអានី និងអ៊ុយក្រែន ខណៈប្រធានរដ្ឋអាជ្ញាបេឡារុសលោក Andrei Shved បាននិយាយថា ការកាត់ទោសព្រហ្មទណ្ឌលើមេដឹកនាំបក្សប្រឆាំងដូចជា លោក Valery Tsepkalo, លោកស្រី Sviatlana Tsikhanouskaya និងលោក Pavel Latushka នឹងបន្តទោះបីជាមានការបដិសេធពីបណ្តាប្រទេសសហភាពអឺរ៉ុបក្នុងការធ្វើបត្យាប័នពួកគេទៅកាន់ទីក្រុង Minsk ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ពូទីន ថា ទណ្ឌកម្មលោកខាងលិចកំពុងរុញ រុស្ស៊ី បង្រួបបង្រួមជាមួយ ប្រទេសសម្ព័ន្ធមិត្តមួយនេះ

-
KPT+២៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល